ភ្នំពេញ៖ បញ្ញត្តិករទូរគមនាគមន៍កម្ពុជា និងប្រតិបត្តិករ ដែលជាក្រុមហ៊ុនទូរសព័្ទចល័ត និងអចល័ត
ទាំងអស់ដែលកំពុង ធ្វើអាជីវកម្មនៅកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣ បានធ្វើសន្និសីទ
សារព័ត៌មានរួមគ្នាមួយ ដើម្បីបញ្ជាក់ពីការ ប្តេជ្ញាចិត្ត បញ្ឈប់ជាស្ថាពរនូវការអនុវត្ត ផ្សាយឃោសនា
ពាណិជ្ជកម្ម ដែលផ្ទុយនឹងប្រកាសរបស់រាជរដ្ឋាភិបាល។

ការប្តេជ្ញាចិត្ត របស់ក្រុមហ៊ុនទូរស័ព្ទនេះ ធ្វើឡើងបន្ទាប់ពីបញ្ញត្តិករទូរគមនាគមន៍ កាលពីពេលថ្មីៗ
នេះ បានធ្វើលិខិត ព្រមានទៅលើក្រុមហ៊ុនទូរស័ព្ទ២ គឺប៊ីឡាញ និងស្មាត ដោយចោទប្រកាន់ថា
បាន ផ្សព្វផ្សាយអំពីកម្មវិធី ប្ដូរប្រាក់រំលោភ លើប្រកាសអន្តរក្រសួងលេខ ២៣២ ចុះថ្ងៃទី៧ខែធ្នូ ឆ្នាំ
២០០៩។

ប្រធានបញ្ញតិ្តករ ទូរគមនាគមន៍កម្ពុជា លោក ម៉ូវ ចរិយា បានថ្លែងថា ការបញ្ឈប់ការផ្សាយពាណិជ្ជ
កម្ម ដែលជាលក្ខណៈប្រកួត ប្រជែងមិនស្មោះត្រង់ របស់បណ្តាក្រុមហ៊ុនទូរស័ព្ទទាំងអស់ ចាប់ផ្តើម
អនុវត្តន៍ ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ តទៅ បានសេចក្តីថា ចាប់ពីពេលនេះតទៅ នឹងលែង
មានការផ្សព្វផ្សាយពាណិជ្ជកម្ម ទាក់ទាញអតិថិជន ផ្ទុយពីប្រកាសអន្តរក្រសួង ទៀតនោះទេ។

ប្រកាសអន្តរក្រសួង រវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍
បានកំណត់ថា ថ្លៃសេវា អប្បបរមា(ទាបបំផុត) ដែលហៅចេញក្នុងប្រព័ន្ធ (ប្រព័ន្ធដូចគ្នា) មានចំនួន
៤,៥សេនដុល្លារអាមេរិក ក្នុង១នាទី។ ថ្លៃសេវា អប្បបរមាហៅឆ្លងកាត់ប្រព័ន្ធ (ក្រៅប្រព័ន្ធ) ថ្លៃ ៥,៩៥
សេនដុល្លារអាមេរិកក្នុង១នាទី។

លោកម៉ូវ ចរិយា បញ្ជាក់ថា «ចាប់ពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ តទៅ ការសុំការផ្សព្វផ្សាយពា-
ណិជ្ជកម្ម ត្រូវអនុវត្តន៍តាម ខ្លឹមសារ របស់ប្រកាសលេខ២៣២របស់អន្តរក្រសួង។ យើងចង់ឃើញ
ក្រុមហ៊ុនទាំងអស់ មានការប្រកួងប្រជែងគ្នា ប្រកប ដោយគុណភាព បច្ចេកវិទ្យាខ្ពស់ និងមានតម្លា
ភាព ក្នុងការធ្វើពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា»។

លោកបន្ថែមថា ប្រសិនបើប្រតិបត្តិករ ផ្តល់សេវទូរស័ព្ទចល័ត និងអចល័ត នៅតែបំពាននោះ រាជរដ្ឋា
ភិបាលនឹងចាត់ វិធានការណ៍ តាមផ្លូវច្បាប់ និងអាចឈានដល់បិទក្រុមហ៊ុនតែម្តង។

តំណាងក្រុមហ៊ុនទូរស័ព្ទចល័តប៊ីឡាញ (Beeline) បាននិយាយថា «យើងនឹងធ្វើការគោរព ទៅតាម
បទបញ្ញាតិទាំងអស់នេះ បើទោះបីជាក្រុមហ៊ុនផ្សេងទៀតអត់ធ្វើ ប៉ុន្តែយើងប្តេជ្ញាចិត្តថា យើងចង់
ប្រតិបត្តិករទាំងអស់ ប្រកួតប្រជែងស្មើភាពគ្នា និងមាន ភាពស្មោះត្រង់»។

តំណាងក្រុមហ៊ុនទូរស័ព្ទចល័ត qb មានប្រសាសន៍ថា «យើងតែងឯកភាព និងអនុវត្តទៅតាមប្រកាស
២៣២ ហើយយើងចង់ ឲ្យប្រតិបត្តិករទំាងអស់ គោរពទៅតាមនេះ។ យើងគួរតែប្រកួត ប្រជែងគ្នាក្នុង
កម្រិតស្នើគ្នា ហើយយើងសង្ឃឹមថា នឹងមានការ ស្រុះស្រួលគ្នា ទៅលើតម្លៃអតិប្បរិមាមួយដ៏ល្អ»។

បើតាមបញ្ញត្តិករ ទូរគមនាគន៍ រហូតដល់ដល់ពេលនេះ ប្រទេសកម្ពុជាមានក្រុមហ៊ុនទូរស័ព្ទចល័ត
និងអចល័ត ចំនួន ៩ ក្នុង នៅក្រុមហ៊ុនទូស័ព្ទចល័តចំនួន ៧ និងអចល័តចំនួន២ ។ ប្រជាជនកម្ពុជា
បាន និងកំពុងប្រើប្រាស់ ស៊ីមកាតប្រមាណជាង ១៩,៧លានស៊ីមកាត ដែលច្រើនជាង ចំនួនប្រជា
ជនទូទាំងប្រទេស បានសេចក្តីថា ប្រជាជនម្នាក់អាចប្រើប្រាស់ ស៊ីមកាត ពី២ ឡើងទៅ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល