បើយោងតាមគេហទំព័របច្ចេកវិទ្យា Tinhte របស់វៀតណាម ថ្ងៃនេះយើងមានព័ត៌មាន Hot ពីរបី ស្តីពីទូរស័ព្ទ Nokia ចែករំលែកជូនប្រិយមិត្តទាំងអស់គ្នា ជាពិសេស ប្រិយមិត្តដែលតែងតែគាំទ្រ ទូរស័ព្ទ Nokia តែម្តង។ ព័ត៌មានទី១ គឺរូបភាពចចាមអារាម ស្តីពីទូរស័ព្ទ Normandy ជាមួយនឹង interface នៃ Main Screen, interface Viber និង interface Skype រាបស្មើ (ទើបតែមាន) ជាមួយ នឹង menu bar នៅខាងលើ ដែលនេះគឺច្បាស់ណាស់ថា ជាប្រព័ន្ធប្រតិបត្តិការ Android។ ទី២ គឺរូបភាពថតពីអេក្រង់ ស្តីពីលក្ខណៈសម្បត្តិមួយចំនួននៃ ទូរស័ព្ទនេះ ដែល benmark antutu បានបង្ហាញឲ្យឃើញថា ឧបករណ៍នេះមានឈ្មោះថា Nokia A110 និងកំពុងប្រើ Android Kitkat និងចុងក្រោយ បើយោងតាមប្រភពខាងលើដដែល គឺបណ្តាអ្នកបង្កើតកម្មវិធី កំពុងតែនាំគ្នា ផលិត Softwares ដល់ទូរស័ព្ទនេះហើយ។

ក្រៅពីព័ត៌មានស្តីពីវើហ្សិន OS បើយោងតាមរូបភាព យើងសង្កេតឃើញថា ទូរស័ព្ទនេះប្រើប្រាស់ CPU Snapdragon របស់ Qualcomm និងមានកាមេរ៉ាក្រោយទំហំ 5Mp។ តាម NokiaPoweruser គេហទំព័រដែលបានបង្ហោះរូបភាពនេះ បានឲ្យដឹងថា កំរិតរីសូលុយហ្សិនអេក្រង់របស់ Normondy គឺ 854x480។ ប្រហែលនេះគឺជា ទូរស័ព្ទតំលៃថោកមួយរបស់ Nokia។

ព្រឹត្តិការណ៍ Mobile World Congress នឹងប្រារព្ធធ្វើឡើងនៅចុងខែ កុម្ភះ ខាងមុខនេះហើយ ហើយ Nokia ក៏ធ្លាប់ធ្វើការបង្ហាញណែនាំនូវទូរស័ព្ទថ្មីៗជាច្រើន ក្នុងព្រឹត្តិការណ៍នេះផងដែរ។ យើង សង្ឃឹមថា Normandy នឹងបង្ហាញមុខនៅពេលនោះ ជាមួយនឹង ឧបករណ៍ Mobile ដទៃផ្សេងទៀត ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Tinhte