ភ្នំពេញ៖ បណ្តាលប្រទេសអាស៊ាន នៅថ្ងៃចន្ទនេះនឹងចាប់ផ្តើមជជែកពិភាក្សាគ្នាក្នុងការ
ដោះស្រាយបញ្ហាជំលោះដែនសមុទ្រចិនខាងត្បូងនិងបញ្ហាប្រព័ន្ធសុវត្ថិភាពនៅក្នុងតំបន់។

រដ្ឋមន្ត្រីការបរទេសមកពីក្នុងតំបន់សមាជិកអាស៊ីបូព៌ាចំនួន១០ប្រទេស នឹងពិភាក្សាគ្នាលើ
បញ្ហាដែនសមុទ្រចិនខាងត្បូង នៅក្នុងសប្តាហ៍នេះ ដោយមានវត្តមាន រដ្ឋមន្រ្តីការបរទេស
សហរដ្ឋអាមេរិក លោកស្រី Hillary Clinton និងរដ្ឋមន្ត្រីការបរទេសមកពី ១៦ប្រទេសផ្សេង
ទៀតរាប់បញ្ចូលទាំងប្រទេសចិន ជប៉ុន និងកូរ៉េ។

ក្រៅពីបញ្ហាសមុទ្រចិនខាងត្បូង នៅមានបញ្ហាអាស៊ាន គ្មានអាវុធនុយក្លេអ៊ែរមួយទៀត
ដែលត្រូវបានគេលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំអាស៊ាន ក្នុងទីក្រុងភ្នំពេញ។

គួរបញ្ជាក់ផងដែរថា ចាប់ពីថ្ងៃចន្ទនេះ រហូតដល់ថ្ងៃទី ១៣កក្កដា ប្រទេសកម្ពុជាក្នុងនាម
ជាប្រធានអាស៊ាន នឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំជាច្រើន ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការបរ
ទេស អាស៊ានលើកទី៤៥ វេទិកាតំបន់អាស៊ានលើកទី១៩ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស
អាស៊ីបូព៌ាលើកទី២, កិច្ចប្រជុំរដ្ឋមន្ត្រីបរទេសអាស៊ានជាមួយប្រទេសដៃគូ និងកិច្ចប្រជុំជា
ច្រើនផ្សេងទៀត នៅរាជធានីភ្នំពេញ៕

ដោយ៖ វណ្ណៈ
ប្រភព៖ channelnewsasia