វ៉ាស៊ីនតោន៖ ប្រមុខការទូតអាមេរិក បានដូលសន្លប់ បាត់ស្មារតី ខណៈក្រុមគ្រូពេទ្យកំពុង
តាមដានអការៈ របស់លោកស្រីយ៉ាង យកចិត្តទុកដាក់ ចំណែកភារកិច្ចធ្វើដំណើរទស្សនកិច្ច
ទៅកាន់ ជ្ឈឹមបូព៌ា និង អាមេរិក ខាងជើង ត្រូវបានលុបចោល។

យោងតាមសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៧ ខែធ្នូ នេះបានឲ្យដឹងថា ក្រសួងការបរទេស
សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍ថា លោកស្រី ហ៊ីឡឺរី គ្លីនតុន រដ្ឋមន្រ្តីក្រសួង
ការបរទេសអាមេរិក ចាំបាច់ត្រូវលុប ចោល យ៉ាងតក់ក្រហល នូវការធ្វើដំណើរទស្សនកិច្ច
នៅកាន់មជ្ឈឹមបូព៌ា និង អាមេរិកខាងជើង ដោយសារតែ លោកស្រី គ្លីនតុន មានអការៈវិល
មុខដួល សន្លប់បាត់ស្មារតី ខណៈនេះក្រុមគ្រូពេទ្យកំពុង តាមដានអការៈជំងឺ របស់លោកស្រី
យ៉ាងយកចិត្ត ទុកដាក់បំផុត ដោយឲ្យលោកស្រី សម្រាក់ព្យាបាលនៅក្នុង គេហដ្ឋានរបស់
លោកស្រី។

លោក ហ្វីលីប ប៉េរេស ជំនួយការលោកស្រី គ្លីនតុន បានថ្លែងថា លោកស្រី គ្លីនតុន អាចផ្តើម
ការងារ បាននៅ សប្ពាហ៍ ក្រោយ តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ហើយនឹងមិនអាចចូលរួម ធ្វើការ
ចោទសួរដេញដោល នៅក្នុងសភា ដែលនឹងប្រព្រឹត្តិ ទៅថ្ងៃទី ២០ ខែធ្នូ ខាងមុខនេះ ជុំវិញករណី
ការវាយទៅលើ ស្ថានទូតអាមេរិកប្រចាំនៅទីក្រុង ប៊ែងកាស៊ី ប្រទេស លីប៊ី កាលពីថ្ងៃទី ១១ ខែ
កញ្ញា កន្លងទៅនេះ បណ្តាលឲ្យ មន្រ្តីឯកអគ្គរដ្ឋទូតអាមេរិក ៤នាក់ បានស្លាប់បាត់ជីវិត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល