ស្វាយរៀង ៖ អ្នកបើករថយន្ដក្រុងជន ជាតិវៀតណាម ដែលបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ ដ៏គួររន្ធត់ នៅលើ កំណាត់ផ្លូវជាតិលេខ១ ក្នុងស្រុកស្វាយទាប ខេត្ដស្វាយរៀង ដែល បណ្ដាលកម្មករ កម្មការិនី ប្រមាណ៤០នាក់ ស្លាប់ និងរបួសនោះ ត្រូវបាននគរបាលការិ យាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន នគរបាលខេត្ដស្វាយរៀង បញ្ជូនខ្លួនទៅកាន់ តុលាការដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់ ។

ស្នងការនគរបាល ខេត្ដស្វាយរៀង លោក ឧត្ដមសេនីយ៍ កឹង ឃន បានបញ្ជាក់តាមទូរ ស័ព្ទថា សមត្ថកិច្ច របស់លោកបានបញ្ជូនអ្នក បើករថយន្ដក្រុងទៅតុលាការហើយ កាលពី ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៥ ។

ប្រភពព័ត៌មានពីមន្ដ្រីនគរបាលចរាចរណ៍ ផ្លូវគោកខេត្ដស្វាយរៀងបានបញ្ជាក់ថា អ្នក បើករថយន្ដក្រុង ជនជាតិវៀតណាមរូបនេះ ឈ្មោះឡេ វ៉ាងធីង អាយុ៤៥ឆ្នាំ ។

តាមសមត្ថកិច្ចដដែល គ្រោះថ្នាក់ចរា ចរណ៍ ដែលធ្វើឱ្យអ្នកស្លាប់និងរបួសមានចំនួន ច្រើនបែបនេះ ក៏ព្រោះ តែ ជាការធ្វេសប្រហែស និងបើកមិនគោរពច្បាប់របស់ជនជាតិវៀត ណាមរូបនេះ ដែលទៅបុករថយន្ដ របស់ជន រងគ្រោះកំពុងបើក បណ្ដាលឱ្យមានរឿង សោដនាកម្មយ៉ាងដូច្នេះតែម្ដង ។

តាមទំនាក់ទំនងសង្គមហ្វេសប៊ុក បានធ្វើ ការរិះគន់យ៉ាងខ្លាំង ចំពោះអ្នកបើករថយន្ដ ដែលជាជនជាតិ វៀតណាមនិងស្នើឱ្យស្ថាប័ន សមត្ថកិច្ចនិងតុលាការ ត្រូវផ្ដន្ទាទោសជន នេះ តាមច្បាប់ជាធរមាន ហើយមជ្ឈដ្ឋាន ទូទៅរង់ចាំមើលចំណាត់ការទៅលើអ្នកបើក រថយន្ដបង្ករូប ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល