នៅក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ននេះ បើយើងនិយាយទៅដល់ការថតរូបបែប Selfie ស្ទើរតែអ្នក ណាៗក៏បានដឹង និងធ្លាប់ថតរូបបែបនេះដែរ។ ពួកគេតែងតែប្រើឧបករណ៍បច្ចេកវិទ្យាមានដូចជា ស្មាត ហ្វូន ឬថែប្ល៊ែត ធ្វើការថតរូប Selfie ជាលក្ខណះឯកជន ឬជាក្រុម ហើយបង្ហោះចូលបណ្តាញទំនាក់ទំនង សង្គម ដើម្បីចែករំលែកសកម្មភាពរបស់ពួកគេ ក៏ដូចជាទាមទារចំណាប់អារម្មណ៍ពីមិត្តភក្តិចូល Like និង Comment ជាដើម។

ការថតស្ទីលបែបនេះ ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានការពេញនិយមច្រើនឡើងៗ មិនថាតែនៅ ក្នុងប្រទេសកម្ពុជាយើងទេ សូម្បីតែនៅបរទេស ក៏មានការពេញនិយមក្នុងការថតរូប បែប Selfie នេះ ខ្លាំងណាស់ដែរ។ ដោយផ្អែកតាមការពេញនិយមនេះ យុវវ័យបរទេសមួយក្រុម បានធ្វើការថតជាវីដេអូ បែបកំប្លែងមួយ ជាមួយនឹងប្រធានបទទាក់ទងនឹងការថតរូប Selfie នេះ រួចបង្ហោះ ចូលក្នុងប្រព័ន្ធ Youtube ក៏ដូចជានៅក្នុង Facebook ដើម្បីទុកជាការកំសាន្ត ដល់អ្នកទស្សនា។

ក្នុងវីដេអូនោះ បាននិយាយពីគូស្នេហ៍មួយគូ ដែលមិនដឹងជាមានរឿងអ្វីនោះទេ ខាងនារីមានការរអ៊ូ និយាយច្រើន រហូតធ្វើឲ្យខាងបុរស មានការធុញទ្រាន់។ បានបន្តិចខាងបុរស ក៏នឹកឃើញវិធីសាស្រ្ត ធ្វើឲ្យមិត្តស្រីរបស់ខ្លួនឈប់រអ៊ូ ដោយការយកទូរស័ព្ទ មកថត Selfie ជាមួយនាង ធ្វើឲ្យនាងមកធ្វើស្ទីល Cute ថត Selfie ឈប់និយាយច្រើនទៀត។

ចង់ជ្រាបកាន់តែច្បាស់ សូមប្រិយមិត្ត ទស្សនាវីដេអូបែបកំប្លែងមួយនេះ ខាងក្រោមទាំងអស់គ្នា៖

<object width="500" height="400" data="http://www.youtube.com/v/1UxI_TfaZ2Y&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1UxI_TfaZ2Y&rel=1" /></object>

គួរបញ្ជាក់ដែរថា នេះគ្រាន់តែជាវីដេអូបែបកំប្លែងមួយ សម្រាប់ប្រិយមិត្តទស្សនាកំសាន្តលេងតែប៉ុណ្ណោះ ដោយជាក់ស្តែង នៅក្នុងជីវិតពិត ការថតរូប Selfie ប្រហែលជាមិនអាចធ្វើឲ្យមិត្តស្រីរបស់អ្នក ដែល កំពុងរអ៊ូរទាំនិយាយមិនឈប់នោះ បែរមកឈប់និយាយបាននោះទេ៕

ដោយ៖ ករុណា
វីដេអូ៖ Youtube