កំពត៖ ជាការពិត ក្នុងសង្គមរស់នៅ របស់បងប្អូនប្រជាពលរដ្ឋខ្មែរ តែងតែមានជំនឿដក់ជាប់ក្នុងចិត្ត ទៅលើជាតិមុខជាតិក្រោយ ដោយមនុស្សម្នាក់ៗ ពេលស្លាប់ត្រូវកើតជាតិជាថ្មី ដោយអ្នកខ្លះបានសម្ដែងកាយវិកា និងសម្ដៅសំដៅហាក់ ដឹងរឿងរ៉ាវអំពើជាតិមុន របស់ខ្លួនទៀតផង ពេលខ្លួនកើតជាតិថ្មី។ យ៉ាងណាមិញ កុមារីម្នាក់ ដែលមានអាយុ៤ឆ្នាំទៅហើយ ត្រូវបានអ្នកស្រុកអះអាងថា ជាអ្នកស្រុកក្រៅ បានមកចាប់បដិសណ្ឋិ ក្នុងគ្រួសារបស់ខ្មែរឥស្លាប់ រស់នៅក្នុងប្រទេសកម្ពុជា ព្រោះតែកូនស្រីនេះ មានលក្ខណៈរូបរាង ដូចទៅនឹង កូនជនជាតិបរទេស ហើយថែមទាំងមានការបញ្ជាក់ថា ជាជនបរទេស ដែលបានធ្លាប់យន្តហោះ ស្លាប់នៅលើភ្នំបូកគោ ក្នុងខេត្តកំពត មកចាប់ជាតិទៀតផង។

យោងតាមការបញ្ជាក់របស់លោកយាយម្នាក់ ជាជីដូនរបស់ក្មេងនេះផ្ទាល់ បានឲ្យអ្នកយកព័ត៌មានដឹងថា មុនពេលចាប់កំណើត ម្ដាយរបស់ក្នុងស្រី បានយល់សប្តិឃើញ បារាំងមាឌធំម្នាក់ស្លៀកខោខ្លី បានមកសុំនៅជាមួយ ដោយបានយំឱបជាប់នឹងសសរផ្ទះ បើមិនព្រមឲ្យនៅជាមួយ។ ពេលនោះម្ដាយក្មេងស្រីនេះ បានឲ្យនៅជាមួយ ហើយពេលប្រសូត្រកូនមក បែរជាកូនស្រី តែមានរូបរាងដូចជាកូនជនបទេសបេះបិត រហូតអ្នកស្រុកអ្នកភូមិ គិតថា ជនជាតិគេមកចាប់ជាតិ ។

លោកយាយដដែលបានបន្តទៀតថា គាប់ជូនមុនពេលក្មេងស្រីនេះកើតមក ក្នុងខេត្តកំពត ជាពិសេសនៅតំបន់ភ្នំបូកគោ មានហេតុការណ៍ ធ្លាក់យន្តមួយ បណ្ដាលឲ្យមានជនបរទេស ស្លាប់ជាច្រើននាក់។ ម្យ៉ាងទៀតពេលចៅស្រីរបស់គាត់ ឃើញយន្តហោះ ឬឮសំឡេងយន្តហោះម្ដងៗ តែងតែភ័យស្លន់ស្លោ រត់រកម្ដាយ ឬបងប្អូនឲ្យជួយ ទើបជាហេតុធ្វើឲ្យអ្នកស្រុកសន្និដ្ឋានថា ជាជនបរទេសជាប់ជាតិ ហើយអាចជាអ្នកស្លាប់ ក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើ ក៏ថាបាន។

ក្មេងស្រីម្នាក់នេះ មានឈ្មោះ អ៊ីវ៉ា អាយុ៤ឆ្នាំ មានសក់ពណ៌ស មុខមាត់ដូចកូនបារាំងពិតៗ រស់នៅក្នុងភូមិ ទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត មានឪពុកម្ដាយជាកសិករ ជនជាតិខ្មែរឥស្លាម ខណៈដែលបងប្អូនរបស់កុមារី ម្នាក់នេះពុំមានលក្ខណៈរូបរាងកាយ ដូចជាក្មេង ស្រីនេះឡើយ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល