ខេត្តបន្ទាយមានជ័យ៖ ស្ត្រីមេម៉ាយម្នាក់ ក្រោយពីប្តីស្លាប់ទៅ មានកូនប្រុសស្រី ៤នាក់ មានជីវភាព
ក្រខ្សត់ខ្លាំង និងគ្មាន លទ្ធភាពរកស៊ីចិញ្ចឹមកូន បានដាច់ចិត្តទៅដើររើសអេតចាយ ក្រោយមកក៏
បានលួចខោអាវគេ លក់តាមផ្សារ ត្រូវនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល ចាប់ឃាត់ខ្លួនដើម្បីសួរ
នាំ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៣ នៅផ្សារសិរីសោភ័ណ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរី
សោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រភពពីនគរបាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ស្រ្តីមេម៉ាលួចឥវ៉ាន់គេរូបនេះ មានឈ្មោះ លន់
រ៉ន អាយុជាង ៤០ឆ្នាំ រស់នៅភូមិរោងម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានកូនប្រុសស្រី៤
នាក់។ ដកហូតបានវត្ថុតាង ដែលស្រី្តម្នាក់នេះ លួចគេរួមមាន ខោអាវស្លៀកពេលរាត្រី ៨កំប្លេ របស់
អាជីករផ្សារខាងលើ។

នគរបាលបានបញ្ជាក់ថា ស្រ្តីមេម៉ាយ លន់ រ៉ន នេះ គឺធ្លាប់ត្រូវបានសមត្ថកិច្ច ចាប់ខ្លួនអស់ចំនួន៤ដង
ហើយ គឺគ្រាន់តែធ្វើការ អប់រំប៉ុណ្ណោះ ព្រោះគាត់ លួចទំនិញកំប៉ិកកំប៉ុក គ្រាន់លក់យកប្រាក់ ទិញអង្ករ
ឲ្យកូនហូប។ តែក៏ធ្លាប់ជាប់គុក អស់មួយរយៈដែរ ទើបតែចេញពីគុកបាន ៣ខែទេ ស្រាប់តែចាប់ផ្តើម
ធ្វើសកម្មភាពលួចទៀតហើយ។

នៅចំពោះមុខ សមត្ថកិច្ចសួរនាំ ស្រ្តីជនសង្ស័យ បាននិយាយទាំងទឹកភ្នែកថា ( គាត់មិនចង់ធ្វើអំពើ
ដែលសង្គមស្អប់ខ្ពើមនោះ ទេ តែគាត់គ្មានលទ្ធភាព រកប្រាក់ទិញអង្ករឲ្យកូនហូប ក្រពះវាស្រេកឃ្លាន
ទើបគាត់ដាច់ចិត្តធ្វើអីចឹងទៅ)។

ទន្ទឹមគ្នា នៃការឃាត់ខ្លួនស្រ្តីមេម៉ាយរូបនេះ មានមតិជាច្រើន បានលើកឡើងខុសៗគ្នាថា (បើនិយាយ
អំពីច្បាប់ ស្រ្តីរូបនេះ គឺជាចោរ ជាមនុស្សដែលសង្គមស្អប់ខ្ពើម ប្រព្រឹត្តអំពើខុសច្បាប់ត្រូវមានទោស)។

មតិមួយទៀត បានលើកឡើងថា (អំពើដែលគាត់ធ្វើ គឺជាអំពើត្រឹមត្រូវ គាត់ជាម្តាយ ដែលមានទំនួល
ខុសត្រូវ មាន ព្រហ្មវិហារធម៌ ស្រឡាញ់កូន ចង់ឲ្យកូនឆ្អែតក្រពះ ចង់ឃើញកូនមានជីវិតរស់នៅ ចង់
ឃើញកូនមានអនាគត ទាំងដឹងថា ខ្លួនធ្វើខុសត្រូវមានទោស ឬត្រូវជាប់គុក ក៏ម្តាយសុខចិត្ត៕

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល