CamNews

ហ្វីហ្វី ចំណាយលុយចាត់ ចែងធ្វើបុណ្យសពមិត្តភក្តិ ដែលចងកសម្លាប់ខ្លួន

ភ្នំពេញ៖ តារាសម្ដែងស្រស់ស្អាត កញ្ញា ហ្វី ហ្វី ទើបតែជះលុយរាប់ពាន់ដុល្លារ ធ្វើខួបកំណើត ដែលធ្វើឲ្យអ្នកសិល្បៈជំនាន់នាង កោតស្ងប់ស្ងែង សរសើរមិន តិចទេ ព្រោះនាងកំពុងតែឡើងកាលីប ដូចទឹកឡើងខែវស្សាទប់មិនជាប់ រួមទាំងមិត្តរួមការងារ ច្រណែននាង ។ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍ ក្រោយពីកម្មវិធីខួបកំណើត របស់នាង មិនដល់មួយខែផង ស្រាប់តែមិត្តសំឡាញ់នាងម្នាក់ ជាអ្នករួមការងារ នៅភោជនីយដ្ឋាន ពិភពរាត្រីថ្មី បានចងកសម្លាប់ខ្លួន ដោយគ្មានអាឡោះអាល័យផែនដី ពោរពេញភាពស្រស់ស្អាតនេះឡើយ ។ វាជារឿងភ្ញាក់ផ្អើលមួយ ព្រោះតារាម៉ូដែល សម្លាប់ខ្លួននោះ មិនទាន់បានសាងកេរ្តិ៍ឈ្មោះឲ្យល្បីល្បាញផង ក៏ដាច់ចិត្តបោះបង់ក្ដីស្រមៃចោល ព្រោះតែសង្សារបែកចិត្ត ។

មិត្តរបស់ ហ្វីហ្វី ម្នាក់នោះ ជាអ្នកដែលជួយចេញមុខចេញមាត់ ក្នុងថ្ងៃខួបរបស់ហ្វីហ្វី ច្រើនជាងគេ ដែលមើលទៅនាងជាមនុស្ស ស្រឡាញ់មិត្តភក្តិ ខ្លាំង ជាពិសេសនាង ហ្វីហ្វី នេះតែម្ដង ។ មុននឹងឈានដល់ការសម្លាប់ខ្លួន បានសម្រេចជនរងគ្រោះធ្លាប់ប៉ងសម្លាប់ខ្លួន មុនម្ដងរួចទៅហើយ តែមិនសំរេច ទើបតែសម្រេច ក្នុងលើកចុងក្រោយនេះ ។

ចំណែកឯថ្លៃចំណាយ ក្នុងបុណ្យសព តារាម៉ូដែលសម្លាប់ខ្លួន ត្រូវបានគេដឹងថា ហ្វីហ្វី ជាអ្នកចំណាយទាំងស្រុង ព្រមទាំងបង្ហាញ នូវសន្ដាន ចិត្ទអាឡោះអាល័យជាខ្លាំង ។ តែទស្សនិកជនជាច្រើន ពិតជាឆ្ងល់ជាប់ក្នុងចិត្តថា នាងសម្បូរលុយម្ល៉េះ ព្រោះទើបតែធ្វើខួប មិនទាន់បានក្លិនទានផង ក៏ចេញលុយបុណ្យសពមិត្តនាងទៀត ពិតជាមិនធម្មតាមែន..! ។

តារាសម្ដែងស្រីរូបនេះ មិនទាន់សុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទខលមិនចូល ។ ទោះបីជាយ៉ាងណា សង្ឃឹមថា ហ្វីហ្វីនឹងចេញមុខ បំភ្លឺរឿងរ៉ាវ ទាំងអស់នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល