ត្រីរាជមួយក្បាលដែលគេដឹងថា ជាពូជត្រីដ៏កម្រត្រូវបានគេប្រទះ ឃើញងាប់នៅក្នុងដាយទន្លេ
សាបស្ថិត ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បង្កឱ្យមានការភ្ញាក់ផ្អើល
ព្រោះត្រីរាជមួយក្បាលនេះមានទម្ងន់ ២២០គីឡូក្រាម និង មានបណ្ដោយ ប្រវែង២,៦០ម៉ែត្រ
និងមានអាយុកាល ជាង២០ឆ្នាំដែរ ។

ប្រភពព័ត៌មានពីប្រជានេសាទតាមដង ទន្លេសាបស្ថិតក្នុងសង្កាត់ព្រែកតាសេក បានឱ្យដឹងថា
នៅវេលាម៉ោង១១យប់ថ្ងៃ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១២ នៅដាយត្រី របស់ជនជាតិវៀតណាមឈ្មោះ
ថាន់គេ ឃើញត្រីរាជមួយក្បាលនេះបានងាប់ដោយ សារតែជាប់នៅក្នុងដាយរបស់អ្នកនេសាទ
ជនជាតិវៀតណាមរូបនោះ ។ លុះព្រឹក ឡើងទើបគេរាយការណ៍ទៅមន្ដ្រីជល ផលចតុមុខដើម្បី
យកត្រីរាជដ៏កម្រនេះ យកទៅរក្សាទុកនិងធ្វើការពិសោធន៍ ។

ត្រីរាជមួយក្បាលនេះ ត្រូវបានដឹកតាម ម៉ូតូកង់៣ពីសង្កាត់ព្រែកតាសេកទៅរក្សា ទុកនៅរដ្ឋ
បាលជលផលនៅខណ្ឌចំការមន រាជធានីភ្នំពេញ ប្រយោជន៍ទុកធ្វើការ សិក្សាស្រាវជ្រាវអំបូរ
ត្រីរាជដែលចង់ ផុតពូជទៅហើយនោះ ។

មន្ដ្រីជលផលបានឱ្យដឹងថា ត្រីរាជគឺ ជាពូជត្រីម្យ៉ាងដែលមាននៅក្នុងព្រះរាជាណាចក្រកកម្ពុជា
ជាយូរមក ហើយៗមក ដល់ពេលនេះត្រីរាជចង់ផុតពូជទៅហើយ ព្រោះតែអ្នកនេសាទខ្លះតែង
នេសាទបាន យកទៅលក់និងហូបធ្វើឱ្យចង់ផុតពូជ ៕

ដោយ ៖ សីហា
ប្រភព ៖ NW