CamNews

កម្មការិនីម្នាក់ ឈ្លោះជាមួយប្ដី មកលោតទឹក ពីលើស្ពាន ជ្រោយចង្វារ ២ដង តែមិនបាន សម្រេច

ភ្នំពេញ ៖ កម្មការិនីកាត់ដេរម្នាក់ ធ្វើ ការនៅរោងចក្រដេរប៉ាក់ ក្នុងសង្កាត់ភ្នំពេញ ថ្មី ខណ្ឌសែន
សុខ បាន ប៉ុនប៉ងបញ្ចប់ជីវិត របស់ខ្លួនចំនួន២ដង តាមរយៈការលោតទឹក សម្លាប់ខ្លួនពីលើស្ពាន
ជ្រោយចង្វារ ប៉ុន្ដែ មិនស្លាប់ ព្រោះកម្លាំងនគរបាលប្រចាំគោលដៅ ស្ពានជ្រោយចង្វារ និងកម្មករ
ជនជាតិចិន ដែលកំពុងធ្វើ ស្ពាន បានជួយស្រង់ទាន់ពេលវេលា ។

ការប៉ុនប៉ងលោតទឹកពីលើស្ពានជ្រោយ ចង្វាររបស់ស្ដ្រីរងគ្រោះរូបនេះ បានធ្វើឡើង ចំនួន២ដង
កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា និងនៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរ បាល ដែលប្រចាំគោលដៅនៅលើស្ពាន ជ្រោយចង្វារ បាន
ឱ្យដឹងថា ស្ដ្រីរងគ្រោះ ឈុន រតនា អាយុ ២៦ឆ្នាំ មានមុខរបរ ជា កម្មការិនីដេរប៉ាក់ នៅតាម
រោងចក្រហើយ ស្នាក់ នៅផ្ទះជួលម្ដុំផ្សារដីហុយ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយ
មូលហេតុ ដែលនាំឱ្យរូបគេមក លោតទឹកសម្លាប់ខ្លួនពី លើស្ពានជ្រោយចង្វារយ៉ាងដូច្នេះ មូល
ហេតុ គឺមានជម្លោះជាមួយប្ដី ហើយមូល ហេតុ មួយទៀត ដែលរូបនាងប្រាប់សមត្ថកិច្ចគឺ ជំពាក់
ប្រាក់អង្គការជាង ៤ពាន់ដុល្លារ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានបន្ដ ទៀតថា មុនពេលកើតហេតុស្ដ្រីរងគ្រោះ បានធ្វើដំណើរ
តាមម៉ូតូ រួច ហើយពេលមក ដល់លើស្ពានជ្រោយចង្វារ ក៏ធ្វើសកម្មភាព ហក់ពីលើស្ពានចូល
ទៅក្នុងទឹក ប៉ុន្ដែ ភ្លាមៗ នោះត្រូវបានកម្លាំងនគរបាល ប្រចាំគោល ដៅស្ពាន និងក្រុមកម្មករ
ជនជាតិចិនដែល កំពុងធ្វើស្ពាន បានជួយស្រង់ទាន់ពេលវេលា យកមកដាក់លើគោក ដើម្បី
សួរនាំ និងធ្វើ ការអប់រំឱ្យរូបគេ ត្រឡប់ទៅផ្ទះវិញ ។

គួរបញ្ជាក់ថា ជនរងគ្រោះមានទាំងស្រី និងប្រុស បានស្លាប់ និងត្រូវជួយសង្គ្រោះរួច ពីសេចក្ដី
ស្លាប់ជាច្រើន នាក់ ដែលមកបញ្ចប់ ជីវិតរបស់ខ្លួនតាមរយៈការលោតពីលើស្ពាន ជ្រោយចង្វារ
ក្នុងវិបត្ដិផ្សេងៗគ្នា ដូច្នេះ សមត្ថកិច្ចប្រចាំគោលដៅ នៅលើស្ពានគួរ បង្កើនសកម្មភាព និងចំនួន
បន្ថែមដើម្បីទប់ ស្កាប់ការប៉ុនប៉ងធ្វើ អត្ដឃាត តាមរយៈការ លោតទឹកនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល