CamNews

គោម​យក្ស ធ្វើ​អំពី​ដប​ទឹក​សុទ្ធធំៗ ចំនួន ៧ពាន់​ដប សម្រាប់​បំភ្លឺ​រដូវ​បុណ្យ​ព្រះ​ខែ

ជាមួយនឹង​ដប​ទឹក​សុទ្ធ​ជ័រធំៗចំនួន ៧,០០០ ដប ក្រុម​អ្នកសិល្បៈ​មកពី​ហុងកុង កំពុង​ត្រៀម​សម្រេច​ជា​ស្ថាពរ​នូវ​គោម​យក្ស​មួយ ដើម្បី​អុជ​បំភ្លឺ​នៅ​ពេល​​រាត្រី ក្នុង​រដូវ​បុណ្យ​ព្រះ​ខែ​របស់​ជនជាតិ​ចិន នាង​ពេល​ខាងមុខ។

ដប​ទឹក​សុទ្ធ​ជ័រធំៗចំនួន ៧,០០០ ដប ត្រូវបាន​គេ​ប្រើប្រាស់ ដើម្បី​ផ្គុំ​ចូលគ្នា និង​លើក​ជា​រូបរាង គោម នៅក្នុង​ឧទ្យាន ជ័យជំនះ (Victoria Park) របស់​ក្រុង​ហុងកុង។ ក្រោយពី​ដំណាក់កាល​ផ្គុំ ត្រូវបានធ្វើ​រួចរាល់ ក្រុម​អ្នកឯកទេស ក៏​នឹង​បំពាក់​ប្រព័ន្ធ​អំពូល​ភ្លើង ដើម្បី​បំភ្លឺ​ក្នុង​រាត្រី​នៃ​រដូវ​បុណ្យ​ព្រះ​ខែ (Mid Autumn Festival) របស់​ជនជាតិ​ចិន ដែល​នឹង​ត្រូវបាន​រៀបចំឡើង​នៅ​ថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០១៣ ។

គោម​យក្ស​មួយ​នេះ ត្រូវគេ​ប្រើ​ដែកធំៗ ដើម្បី​ធ្វើជា​គ្រោង។ ប្រភពព័ត៌មាន​ឱ្យដឹងថា គោម​នេះ មាន​អង្កត់ផ្ចិត ២០ម៉ែត្រ និង​កំពស់ ១០ម៉ែត្រ។

បច្ចុប្បន្ន គ្រោង​ដែក​របស់​គោម​យក្ស​នេះ ត្រូវបាន​គេ​តម្លើង​រួចរាល់​ហើយ នៅសល់តែ​ការ​តម្លើង​សម្បក​របស់​វា​តែប៉ុណ្ណោះ។ សូមបញ្ជាក់ថា ដើម្បី​តម្លើង​គោម​យក្ស​នេះ ក្រុម​អ្នកជំនាញការ ត្រូវ​ប្រើប្រាស់​ដង​ស​ន្ទូ​តយ​ន្ដ ក្នុងការ​លើកដាក់ បន្ទះ​គ្រោង​ដែក​និមួយៗដែលមាន​ដាក់​ដប​ទឹក​សុទ្ធ។

នៅពេល​មើល​ពី​ខាងលើ គោម​យក្ស​នេះ ហាក់​មាន​រូបរាង​មិន​ដូច​គោម​ប៉ុន្មាន​នោះទេ ប៉ុន្ដែ​វា ដូច​ទៅនឹង​អាគារ​កញ្ចក់​សម្រាប់​សួន​ជីវសាស្ដ្រ​ចម្រុះ ឬ​ផ្ទាំង​សូ​ឡាយ​ក្ស ទៅវិញ។

ដោយ ៖ តារា
ប្រភព ៖ us.24h/ chinadaily