ភ្នំពេញៈ កញ្ញា គង់ វង្សយ៉ាទី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបង្ហោះរូបថត២សន្លឹក មានចេតនាចង់បង្អួតសាច់សរម៉ដ្ឋរលោង នៅក្នុងអាងទឹកធ្វើឲ្យ ទស្សនិកជន និងប្រុសៗ ជាច្រើនជ្រួលជ្រើម ក្រោយពីបានឃើញរូបរបស់នាងរួចមក ។

ពិធីការិនីសាច់សខ្ចី ប្រៀបដូចបណ្តូលចេក កញ្ញា គង់ វង្សយ៉ាទី កាលពីប៉ុន្មានម៉ោងមុននេះ បានបង្ហោះរូបថតពីរសន្លឹក ដែលនាងស្ថិត នៅក្នុងអាងទឹកមានចោមពង់ កន្សែងពោះគោពណ៌ ស មានលាយឡំ និងពពុះសាប៊ូ ដែលមើលទៅសកម្មភាពរបស់នាង ហាក់កំពុងតែងូតទឹកសម្អាតខ្លួន នៅក្នុងបន្ទប់ទឹក កន្លែងស្ប៉ាមួយកន្លែង ធ្វើឲ្យអ្នកដែលបានឃើញរូបនេះ ហើយមានការចាប់អារម្មណ៍ និងពោលពាក្យ សរសើរថា ជារូបដែលសិចស៊ីខ្លាំង។បើទោះជាយ៉ាងណា នៅលើបណ្តាញទំនាក់ទំនងសង្គម ដែលនាងបង្ហោះរូបនោះ បានសរសេរបញ្ជាក់ យ៉ាងខ្លីថា “Now shoot movie” ដែលមានន័យថា “ កំពុងតែថតរឿង” ។

កញ្ញា គង់ វង្សយ៉ាទី មួយរយៈពេលនេះ គេឧស្សាហ៍ឃើញ នាងសម្ញែងភាពសិចស៊ីស្លៀកពាក់បញ្ចេញលើ វាលក្រោម ដោយការ បង្ហាញនេះ ត្រូវបានទស្សនិកជនចាត់ទុកថា ជាចេតនាដែលនាងចង់យក ភាពសិចស៊ីបង្អួតសាច់ ធ្វើជា ធ្នាក់ទាក់ទាញប្រជាប្រិយភាព បន្ថែម ។

ចង់ដឹងថា រូបថតពីរសន្លឹក តារាស្រីរូបស្រស់ កំពុងតែព្យាយាមពង្រីកភាពល្បីល្បាញ ក្នុងវិថីសិល្បៈ នាង គង់ វង្សយ៉ាទី មានភាពស្រស់ស្អាត សិចស៊ី និងទាក់ទាញអារម្មណ៍ បុរសៗ យ៉ាងណានោះ មានតែទៅទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា ៖

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល