ថ្ងៃមួយ មានបុរសនាក់ តែងតែ បបួលមិត្តភក្តិដើរលេង ស៊ីផឹក រាល់យប់មិនសូវចូលផ្ទះទេ
ទោះបីជា ប្រពន្ធជេរស្តី យ៉ាងណាក៏ដោយ។ នៅពេលល្ងាច ថ្ងៃសៅរ៍ បុរសនោះ រៀបនឹង
ចេញទៅខាងក្រៅ ដើរលេង ជាមួយនឹងភក្តិទៀត ប៉ុន្តែ មិនទាន់ទៅផង ស្រាប់តែ ប្រពន្ធ
បាននិយាយថា៖

ប្រពន្ធ៖ ល្មមកែខ្លួនហើយ លោកប្តី បងចាស់ណាស់ហើយ! បើមិន ខ្មាស់ញាតិ ក៏ខ្មាស់
កូនណា!

ប្តី៖ យី! អូនពិតជាប្រពន្ធ ដ៏ល្អរបស់បងមែន! ដឹងថាប្តីចាស់ ក៏ឱ្យប្តីកែខ្លួន មិនអីទេ អូន
សប្តាហ៍ក្រោយ បងនឹងទៅភ្នំពេញ ឱ្យគេម៉ាស្សាមុខ និង សូណាចេញ ធានាថា ពិតជា
ស្អាតដូចកាល ពីនៅកំលោះអញ្ចឹង!

ប្រពន្ធ៖ ខ្ញុំឱ្យបងកែខ្លួន ឈប់ដើរលេងយប់ទៀត មិនមែនឱ្យបងទៅម៉ាស្សា និង សូណា
នោះទេ។ បើមិន ស្តាប់ទេ ប្រយ័ត្ន បែកមាត់ទៅ!

ប្តី៖ បាទអូន! បងដឹងហើយ ថ្ងៃនេះ បងរៀបចំខ្លួន នាំអូន និង កូន ទៅដើរលេងតើ!

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke