Microsoft ដែលជាកំពូលក្រុមហ៊ុនកាន់កាប់ផ្នែក software ចង់ឱ្យ Amazon ចុះហត្ថលេខា
លើកិច្ចព្រមព្រៀងខ្វែងគ្នាអំពីកម្មសិទ្ធិបញ្ញា ដូចទៅនឹង HTC និង Samsung ដែលខ្លួនធ្លាប់
បានធ្វើជាមួយគ្នាកាលពីមុន តាមរយៈនេះ Microsoft អាចរកប្រាក់បានពី Kindle Fire របស់
Amazon ។
កិច្ចព្រមព្រៀងដែល Microsoft និង Amazon ធ្លាប់បានចុះហត្ថលេខាជាមួយ
គ្នាកាលពីមុនគឺមិនអនុវត្តសម្រាប់ tablet នោះទេ ជាក់ស្ដែងគឺ Kindle Fire ។
កាលពីខែកុម្ភៈឆ្នាំទៅ Microsoft និង Amazon បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែល
អនុញ្ញាតឱ្យមានកម្មវិធីបច្ចេកវិទ្យាសម្រាប់ប្រើប្រាស់នៅលើ Kindle និងផលិតផលជាច្រើន
ផ្សេងទៀត។ យោងតាម Boy Genius Report កិច្ចព្រមព្រៀងនេះ មិនត្រឹមតែមានឥទ្ធិពល
ទៅលើ tablet ថ្មីបំផុតរបស់ Amazon នោះទេ តែនៅពេលអនាគត Amazon ក៏ត្រូវបង់ប្រាក់
ទៅឱ្យ Microsoft ផងដែរ។
គេហទំព័របច្ចេកវិទ្យាខាងលើបានឱ្យដឹងថា Microsoft បានធ្លាប់ចុះកិច្ចព្រមព្រៀងអំពីកម្ម
សិទ្ធិបញ្ញាជាមួយ Samsung និងក្រុមហ៊ុនផ្សេងទៀតដូចជា HTC និង Viewsonic ជាដើម។
តាមគម្រោង Microsoft នឹងទទួលបានប្រាក់ចំណូល ៤៤៤លានដុល្លារ ក្នុងឆ្នាំ១០១២ ពី
Android នេះបើយោងតាមសេចក្កីរាយការណ៍របស់ Goldman Sachs ។
អ្នកតំណាងនៃក្រុមហ៊ុន Microsoft បានឱ្យដឹងថា ៖
ក្នុងឆ្នាំ២០១០ យើងបានចុះកិច្ចព្រមព្រៀង
ដែលចែងអំពីការផ្ដល់ប័ណជាមួយ Amazon ក្នុងនោះរួមមានឧបករណ៍អានសៀវភៅ Kindle
ដែលប្រើកូដ open source រួមនឹង software ផ្ដាច់មុខរបស់ Amazon ជាមួយនឹង server ប្រើ
Linux ផងដែរ ប៉ុន្ដែ tablet មិនស្ថិតក្នុងកិច្ចព្រមព្រៀងនេះទេ។យើងវាយតម្លៃខ្ពស់និងគោរព
Amazon ក្នុងនាមជាដៃគូជំនួញ។កិច្ចព្រមព្រៀងកាលពីមុនបានបង្ហាញពីទំនាក់ទំនងល្អរវាង
ក្រុមហ៊ុនទាំងពីរ ហើយយើងសង្ឃឹមថានឹងអាចធ្វើឱ្យទំនាក់ទំនងនេះកាន់តែប្រសើរឡើង។
Microsoft មិនបាននិយាយអ្វីបន្ថែមដែលទាក់ទឹននឹងការធ្វើឱ្យប៉ះពាល់ដល់ Kindle Fire របស់
Amazon នោះដែរ។ប៉ុន្ដែ បើពិនិត្យទៅលើកាយវិការថ្មីៗនេះរបស់ Microsoft អ្នកវិភាគជាច្រើន
ជឿថា ក្រុមហ៊ុន Microsoft និង Amazon នេះនឹងមានកិច្ចព្រមព្រៀងផ្សេងមួយទៀតស្រដៀង
នឹងកិច្ចព្រមព្រៀងដែល Microsoft បានធ្វើជាមួយ Samsung និង HTC ៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ Gizmologia