ភ្នំពេញៈ បន្ទាប់ពីមាន ភាពស្ងប់ស្ងាត់ ជាមួយអាជីព ជាអ្នកសិល្បៈ អស់រយៈពេលជា ច្រើនឆ្នាំមកនេះ កញ្ញា ឆៃ លីដាឡែន មិនសូវបង្ហាញ សកម្មភាព ឫមានរៀបចំ កម្មវិធី ធំដុំឡើយ ទើបតែនៅដើម ឆ្នាំ ២០១៤នេះ តារាស្រីរូបនេះ ចាប់ផ្តើម មានប្រជាប្រិយ ភាពក្នុងសិល្បៈឡើងវិញ ជាមួយនិង ភាព ជោគជ័យ ក្នុងអាជីព សិល្បៈរបស់នាង ហើយ នៅពាក់កណ្តាលខែកុម្ភៈនេះ នាងក៏បានរៀបចំ កម្មវិធី ជប់លៀង ខួបកំណើត របស់នាងនៅ ហាងមួយកន្លែង ក្នុងរាជធានីភ្នំពេញ។

តារាស្រីសិចស៊ី រូបស្រស់ កញ្ញា ឆៃ លីដាឡែន កាលពីយប់ថ្ងៃទី១៧ ខែកុម្ភៈ ម្សិល មិញនេះ នាងបាន ចំណាយលុយ រាប់ពាន់ដុល្លារ រៀបចំកម្មវិធី ជប់លៀង ខួបកំណើត នៅហាងមួយកន្លែង ក្បែរផ្សារដេប៉ូ ដោយមានវត្តមាន ភ្ញៀវកិត្តិយស ជាអ្នកសិល្បៈ ជិតដិត ចូលរួម អបអរសាទរ ក្នុងថ្ងៃនោះ យ៉ាងគគ្រឹក គគ្រេង ។

នាពេលកន្លងមក កញ្ញា ឆៃ លីដាឡែន ធ្លាប់ត្រូវព្យុះ ព័ត៌មានបោកបក់ លើនាងថាជា តារាស្រី ដែល ធ្លាក់កូដធ្លាក់ខ្លួន ដើរច្រៀង តាមហាង បានចំណូល តិចចាយស្ទើរមិនគ្រប់ តែពេលនេះក្រោយពី នាងវិលមកចាប់សិល្បៈឡើងវិញ នាងក៏បានសម្ញែងពី ភាពហ៊ឺហារ សម្បូរសប្បាយ ចាយលុយមិនខ្វះ រហូតដល់ម្សិលមិញ នាងហ៊ាន ចំណាយលុយរាប់ពាន់ រៀបចំកម្មវិធីជប់លៀង តែអ្វីដែលចំឡែក គឺ ការរៀបចំពិធីជប់ លៀងនោះ នាងមិនបានអញ្ជើញ អ្នកសារព័ត៌មាន ចូលរួមនោះទេ។

Looking TODAY ក៏មិនអាចទាក់ទង សាកសួរពីព័ត៌មាននេះ លម្អិតបានដែល ដោយ សារតែ កញ្ញា ឆៃ លីដាឡែន លើកទូរស័ព្ទហើយ ប្រាប់ថារវល់ រួចក៏បិទទូរស័ព្ទ ទៅ វិញតែម្តង ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល