CamNews

រថយន្ដធុនធំ បុកម៉ូតូកង់៣ បណ្ដាលឱ្យ ម្ចាស់ម៉ូតូ ដាច់ដៃឆ្វេង

ភ្នំពេញ ៖ អ្នកបើកម៉ូតូកង់ ៣ ម្នាក់ បាន រងរបួសធ្ងន់ ដោយដាច់ដៃឆ្វេងពាក់កណ្ដាល និងជើង
របស់ខ្លួន ក៏រងរបួសធ្ងន់ផងដែរ បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរមួយ រវាង រថយន្ដធុនធំ១គ្រឿង និង
ម៉ូតូកង់៣ កាលពី វេលាថ្ងៃត្រង់ ទី២២ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅលើកំណាត់ផ្លូវលេខ ៣៧១
ជិតទី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំ ពេញ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ។

យោងតាមសេចក្ដីរាយការណ៍ ពីសាក្សី  ដែលបានឃើញគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះ បានឱ្យ
ដឹងថា មុនពេលកើតហេតុមាន រថយន្ដធុនធំ ១គ្រឿង បានធ្វើដំណើរតាម បណ្ដោយផ្លូវលេខ ៣៧១
លុះដល់ចំណុច កើតហេតុ ស្រាប់តែបុកជាមួយជនរងគ្រោះ ដែលកំពុងបើកម៉ូតូកង់ ៣ បញ្ច្រាសទិស
គ្នា បណ្ដាលឱ្យគាបជាប់រថយន្ដ ធ្វើឱ្យម្ចាស់ម៉ូតូ ដែលត្រូវបានគេដឹងថា ជាមនុស្សគផងនោះ ដាច់ដៃ
ឆ្វេងពាក់កណ្ដាល និងរងរបួសលើ ខ្លួនប្រាណ ព្រមទាំងឈើគួរឱ្យរន្ធត់យ៉ាង ខ្លាំង ។

សេចក្ដីរាយការណ៍ពីសាក្សីបានបន្ដថា ក្រោយកើតហេតុនោះ គេបានឃើញជនរង គ្រោះ ដែលជា
មនុស្សគអាយុជិត ៣០ឆ្នាំ រស់នៅខណ្ឌទួលគោក បានឈរកាន់ដៃដាច់ របស់ខ្លួន ដោយមានឈាម
ហូរធ្លាក់ឡើង ជោកដី ទម្រាំរថយន្ដសង្គ្រោះបន្ទាន់មកដឹក ជនរងគ្រោះរូបនេះ ទៅព្យាបាលនៅមន្ទីរ
ពេទ្យ ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មូលដ្ឋានបានឱ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរ ដ៏គួរឱ្យរន្ធត់នេះ
បានបណ្ដាលឱ្យអ្នកបើក ម៉ូតូកង់៣ ឈ្មោះ គ និងជាមនុស្សគផង នោះ រងរបួសដាច់ដៃឆ្វេង និងរង
របួសយ៉ាង ធ្ងន់នៅត្រង់ជើង ដោយសារតែរថយន្ដបុក ហើយគាបជាប់ ។ ប៉ុន្ដែ ក្រោយកើតហេតុ
រថយន្ដ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់បាន ព្រមទាំងអ្នកបើកបរ ហើយយករថយន្ដ ទៅរក្សាទុក
ដើម្បីរង់ចាំការដោះស្រាយបន្ដ ទៀត ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល