Version ថ្មីរបស់ Software jailbreak ដ៏ល្បីឈ្មោះគឺ Redsn0w បានដណ្តើមបានសិទ្ធិបញ្ជាខ្ពស់
បំផុតសំរាប់ឧបករណ៍មួយចំនួនរបស់ Apple ដែលប្រើ iOS 6.1។ ជាក់ស្តែង នេះគឺជាវិធី unlock
នៅមិនទាន់ Full នៅឡើយ (tethered) ដែលធ្វើឲ្យមានការ Restart ម៉ាស៊ីនច្រើនដង ហើយ
ឧបករណ៍នឹងបាត់បង់ផ្នែកមួយចំនួននៃ jailbreak លើកមុន។ អ្នកប្រើប្រាស់អាចរង់ចាំ មួយ
រយះពេលខ្លីទៀត ដើម្បីទទួលបាន Application full version (untethered) សំរាប់ iPhone 5,
iPad Mini, iPad 4 ដែលនឹងបង្ហាញខ្លួននៅថ្ងៃអាទិត្យ ទី03 ខែកុម្ភះ ខាងមុខនេះ។

Application Redsn0w សព្វថ្ងៃអាចប្រើបានជាមួយឧបករណ៍របស់ Apple ដែលប្រើ CPU ជំនាន់
មុនរបស់ A5 រួមមាន iPhone 4, iPhone 3GS និង iPod Touch ជំនាន់ទី 4។ ដើម្បីអនុវត្តការ
jailbreak អ្នកប្រើប្រាស់ត្រូវមាន file system ISPW ទាំង iOS 6 និង iOS 6.1 ក៏ដូចជា Redsn0w
ដែល Support ប្រព័ន្ធប្រតិបត្តិការ Windows រឺ OS X។

ក្រោយពេល jailbreak រួចហើយ រាល់ពេលដែលត្រូវ Restart ឡើងវិញ ឧបករណ៍ត្រូវដោតភ្ជាប់
ជាមួយកុំព្យូទ័រ ដើម្បីកុំឲ្យឧបករណ៍ត្រលប់ទៅស្ថានភាពដំបូងវិញ។ ជាក់ស្តែង ជាមួយ Application
jailbreak untethered ដែលនឹងបង្ហាញខ្លួន នៅប៉ុន្មានថ្ងៃដ៏ខ្លីខាងមុខនេះ គេហទំព័រ Slashgear
បានផ្តល់ជាយោបល់ គួរតែរង់ចាំវា។

Redsn0w 0.9.15b3 អាចដោនឡូដ និងមើលការណែនាំរបៀប jailbreak នៅត្រង់នេះ ៕

ដោយ៖ សិលា
ប្រភព៖ VE