ព័ត៌មានអន្តរជាតិ ៖ បណ្តាគេហទំព័រសារព័ត៌មានពិភពលោក បានចាប់អារម្មណ៍ចុះផ្សាយ
នៅលើទំព័រមុខរបស់ខ្លួន ស្តីពី កូនកោះដ៏តូចមួយ ត្រូវបានលេចខ្លួនឡើង ក្រោយពីមានករ
ណីផ្ទុះភ្លំភ្លើងបាតសមុទ្រមួយនៅឯប្រទេសជប៉ុន ។

បន្ថែមពីលើនេះ បើតាមការអោយដឹងពីទីភ្នាក់ងារសារព័ត៌មានបរទេស The Associated
Press បានគូសបញ្ជាក់បន្ថែមអោយដឹងថា ករណីលេចឡើងនូវវត្តមានកូនកោះដ៏តូចមួយ
នេះ អាចកើតឡើងទៅបាន បន្ទាប់ពីករណីគ្រោះធម្មជាតិ ផ្ទុះភ្នំភ្លើងបាតសមុទ្រ កាលពីថ្ងៃ
ពុធកន្លងទៅនេះ។

កូនកោះដ៏តូចមួយនេះ បានលេចខ្លួនផុសត្រដែតឡើង ដោយលយចេញពីកោះដែលបាន
ផ្ទុះនោះ ពោលគឺ មានចម្ងាយប្រមាណ ៦២០ ម៉ាយ ពីទីក្រុងតូក្រូ ប្រទេសជប៉ុន និងមាន
ចម្ងាយប្រមាណជាង ២០០ ម៉ែត្រ ពីមាត់ជ្រាំងនៃប្រជុំកោះ Nishinoshima ប្រទេសនេះ ។
យ៉ាងណាមិញ បើយោងតាមសម្តីឆ្មាំសមុទ្រប្រទេសជប៉ុន ក៏បានអះអាងបន្ថែមអោយដឹង
ថា សេចក្តីប្រកាសព្រមាន ត្រូវបានគេប្រកាសឡើង ជាសារដាស់តឿនដល់ក្រុមទូកអ្នក
នេសាទទាំងអស់ កុំអោយមានវត្តមាននៅក្បែរនោះ ព្រោះថា មានផ្សែង និងកំអែលភ្នំភ្លើង
ជះមកជាខ្លាំង។

ផ្ទុយទៅវិញ បើតាមការអោយដឹងពីអ្នកជំនាញ ខាងគ្រប់គ្រងគ្រោះមហន្តរាយគ្រោះរញ្ជួយ
ដីវិញ គូសបញ្ជាក់បន្ថែមអោយដឹងថា វាគឺជាអំណរសាទរមួយ បើសិនណា រាល់ការផុស
ឡើង នូវដែនកោះថ្មីនោះ អាចធន់ទៅនឹងភាពសំណឹក ព្រោះថា ប្រទេសជប៉ុនអាចពង្រីក
នូវដែនអធិបតេយ្យភាពរបស់ខ្លួន។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ករណីផ្ទុះភ្នំភ្លើង
កាលពីថ្ងៃពុធ កន្លងទៅនេះ ពិតជាបានផុសចេញនូវកូនកោះថ្មីបានយ៉ាងណានោះតាមដា
នទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា៎ ៖

<object width="434" height="372" data="http://www.youtube.com/v/EviUfoGRp9c&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/EviUfoGRp9c&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ natureworldnews