ភ្នំពេញ៖ ស្ថិតនៅក្នុងបរិបទនេះ មានតារាខ្មែរជាច្រើដួង ខ្លះល្បីឈ្មោះខ្លាំង ខ្លះល្បីមធ្យម បន្ទាប់ពីពួកគេមានមហាជនស្គាល់ ក្នុងមជ្ឈដ្ឋានសិល្បៈហើយនោះ តែងតែបែកគំនិត ចង់បង្កើតជាមុខជំនួញរកស៊ី ដែលជាប្រភពចំណូល មួយផ្នែកធំ ក្រៅពីការងារសិល្បៈ។ តារាភាគច្រើន បានជ្រើសរើសយក មុខជំនួញដូចជា បើកហាងសំអាងការ ភោជនីយដ្ឋាន ហាងលក់សម្លៀកបំពាក់ ក្រុមហ៊ុនទេសចរណ៍ ឬបើកហាងកែសម្ផស្ស ជាដើម ដោយបានដាក់ឈ្មោះ របស់រូបគេផ្ទាល់ ងាយស្រួលទាក់ទាញអតិថិជន និងអ្នកគាំទ្រ ។ យ៉ាងណាមិញ តារាចម្រៀង ដែលធ្លាប់តែវក់វី ក្នុងរឿងស្នេហា កញ្ញា រតនៈ ពិសី បានបង្ហើបឲ្យដឹងថា នាងកំពុងតែជះប្រាក់ច្រើនគួរសម បើកជំនួញរកស៊ីមួយ ក្រោយពីការងារសិល្បៈ ទទួលបានជោគជ័យគួរជាទីមោទនៈ ហើយនោះ។

គេនៅចាំបានថា តារាចម្រៀង មានកំណើតចេញពី ក្លឹបកម្សាន្ត អេហ្ស៊ីប រតនៈ ពិសី តែងតែបែកធ្លាយព័ត៌មានស្នេហា ជាញឹកញាប់ ដោយថ្មីនេះ នាងកំពុងតែស្វែងយល់ចិត្តគ្នា ជាមួយបុរសអ្នកជំនួញ ក្នុងស្រុកម្នាក់ ។ ប៉ុន្តែពេលនេះ រតនៈ ពិសី បានអះអាងជាថ្មីថា នាងលែងចង់គិតខ្វល់ ពីបញ្ហានេះទៀតហើយ ពោលគឺក្នុងខួរក្បាលរបស់នាង កំពុងតែបង្វែអារម្មណ៍ មកគិតពីរបររកស៊ី ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ និងមានចំណូលច្រើន ទើបជាការល្អ ។ ចំណែករឿងស្នេហាដូចជាដដែលៗពេកហើយ ខ្ជិលគិតនាំឈឺក្បាល។

កញ្ញា រតនៈ ពិសី តារាចម្រៀងល្បីឈ្មោះគួរសម ក្នុងពិភពសិល្បៈ និងឧស្សាហ៍បង្ហាញមុខ ក្នុងកម្មវិធីប្រគំតន្រ្តីនានា បានបង្ហើបឲ្យដឹងថា គម្រោងបើកហាង ម៉ាស្សា និងស្ទីម គឺប្រហែលជាចាយទុន ខ្ទង់ជាង២ ៥០០០ដុល្លារ មានបម្រើសេវាកម្ម ស្ទីម សូណា ម៉ាស្សាប្រេង ម៉ាស្សាសរសៃ ជាដើម។ រតនៈ ពិសី និយាយ "ចា៎..បង កំពុងរវល់ខ្លាំង រឿងចាត់ចែង ជួសជុលបើកហាងថ្មី ។ ហាងស្ទីម និងម៉ាស្សា នេះ បើជាងធ្វើរាល់ថ្ងៃ អាចប្រហែលជា១ខែ គឺរួចរាល់ហើយ ព្រោះចង់ឲ្យហើយឆាប់ៗដែរហ្នឹងបង.. ឆាប់បានសម្ពោធ ដំណើរការ..!"។

ពេលចោទសួរដល់ប្រភពចំណូល ក្នុងការបើកហាង គួរឲ្យភ្ញាក់ផ្អើលនេះ រតនៈ ពិសី បាននិយាយថា "គ្មានអ្នកណាជួយទេ គឺខ្ញុំចូលហ៊ុនគ្នា ជាមួយបងស្រី តិចគេច្រឡំថា មានអ្នកឧបត្ថម្ភទៅ..? ខ្ញុំគិតថា ទោះគេគិតយ៉ាងម៉េចក៏គិតទៅ សំខាន់លើខ្លួនខ្ញុំ ដឹងខ្លួនឯងច្បាស់ថា លុយបានមកពីណា មានអ្នកណាជួយខ្លះ យើងមានការងារសិល្បៈមួយហើយ បើមានមុខរបររកស៊ីបន្ថែមទៀតក៏ល្អដែរ គ្រាប់បានទប់គ្នាទៅវិញទៅមក..!" ។

តារាចម្រៀងរាងតូចច្រឡឹង រតនៈ ពិសី បានរំពឹងយ៉ាងមុតមាំថា ក្រោយពីហាងនេះ ចាប់ផ្ដើមបើកដំណើរការ គឺនឹងមានអតិថិជនច្រើន ហើយនាងក៏រំពឹងថា នឹងទទួលបានជោគជ័យដែរ ព្រោះនាងបានជ្រួតជ្រាបច្បាស់ ពីទីផ្សារ ហាងម៉ាស្សា ក្នុងរាជធានីភ្នំពេញ ។ រតនៈ ពិសី បញ្ជាក់ថា ហាង ម៉ាស្សា និងស្ទីម គ្រោងបើកនាពេលឆាប់នេះ មានទីតាំងនៅម្ដុំក្បែរ សាលា សន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក គ្រោងនឹងរៀបចំ រួចរាល់នៅ ចុងខែមិថុនា នេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល