CamNews
ឧទ្យានកំសាន្តរទេះភ្លើងអាកាស នៅប្រទេសជប៉ុនត្រូវបានបិទទ្វារ
នៅប្រទេសជប៉ុនពិតជាមានកន្លែងលេងកំសាន្តសប្បាយជាច្រើនកន្លែង ដែលជាហេតុ
ធើ្វអោយប្រជាជននៃប្រទេសនេះអាចទៅលេងកំសាន្តបានយ៉ាងងាយស្រួល។
ជាមួយគ្នានេះដែរមានរទេះភ្លើងអាកាស(Rollercoaster)មួយកន្លែងដែលបានសាងសង់
អស់រយៈពេលជាយូរណាស់មកហើយ ដែលមានទំតំាងស្ថិតនៅសួនឧទ្យានNara Dreamland ជិតទីក្រុងចាស់Nara។ រទេះភ្លើងអាកាសមួយនេះត្រូវបានសាងសង់ឡើងអំពីឈើ មើលទៅ
ពិតជាគួរអោយស្ញប់ស្ញែង ប៉ុន្តែអី្វដែលគួរអោយសោកស្តាយនោះគឺទីកន្លែងមួយនេះត្រូវបាន
បិទទ្វារមូលហេតុមកពីម្ចាស់ទីកន្លែងមួយនេះពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតំរូវការ
ជាចំាបាច់នៅពេលដំនើររទេះភ្លើងអាកាសនេះទេ(ការផ្តត់ផ្តង់ថវិកាមានលក្ខណៈមិនគ្រាប់គ្រាន់)។
គូសបញ្ជាក់ផងដែរថារទេះភ្លើងអាកាសនេះមានឈ្មោះថាAskaគឺជាទីកន្លែងមួយដែលមាន
ប្រជាប្រិយភាពយ៉ាងខ្លំាងប្រចាំឧទ្យានNara Dreamland។ ក្រោយមកទីកន្លែងនេះត្រូវបាន
បិទទ្វារ ក្រោយពីបើកអស់រយៈពេល៤៥ គឺចាប់ពីឆ្នាំ ១៩៦១ រហូតមកដល់ឆ្នាំ២០០៦។
ដោយ
ខេមរៈ
amusingplanet