គ្រែដេកគឺជាកន្លែងដែល អ្នកទាំងពីរត្រូវទៅជួបគ្នា ដើម្បីឈានដល់ ការរួមភេទ។ ប៉ុន្តែខាងប្រុសច្រើន តែបន្សល់នូវបញ្ហា សម្រាប់រឿងនេះ និយាយរួមគឺមិនចេះ ធ្វើយ៉ាងណាអោយ មនុស្សស្រីដាក់ អារម្មណ៍លើការចង់ រួមភេទបាន។ ដូច្នេះវាគឺជាបញ្ហា សម្រាប់អ្នកទាំងពីរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមជាមនុស្សស្រី ច្រើនតែមានការ ភ័យខ្លាច ក្នុងការនិយាយដោយ បើកចំហរពីការចង់ បានរបស់ខ្លួននៅលើ គ្រែខ្លាំងណាស់។ យោងទៅតាមការស្រាវជ្រាវថ្មី មួយទៅលើមនុស្សស្រី បានអោយដឹងថា ៩០%នៃអ្នកចូលរួមភេទ គឺទទួលបាននូវភាពអស្ចារ្យ ខាងផ្លូវភេទយ៉ាង ត្រចះត្រចង់ ប៉ុន្តែវានៅតែមានការខ្វះខាត ខាងចែករំលែង ដល់ដៃគូរបស់ពួកគេ។

ដូច្នេះតើបុរសអាចធ្វើអ្វី បានទៅដើម្បី អោយមាន អារម្មណ៍ដ៏អស្ចារ្យ សម្រាប់អ្នកទាំងពីរ?
បង្កើតបរិយាកាស
ប្រសិនបើអ្នកចង់បាននូវ ស្នេហាដ៏រ៉ូម៉ែនទិច ចូរគិតគូរលើការ បង្កើតនូវបរិយាកាស ដែលអាចបត់បែនទៅ រកភាពរ៉ូម៉ែនទិច។ វាអាចទាក់ទងនឹងគ្រែដេក និងចម្រៀងដើម្បី អាចទាក់ទាញ អារម្មណ៍របស់ដៃគូរ។ ក្នុងពេលរួមភេទ ចម្រៀងអាចជួយរក្សា អារម្មណ៍អោយនឹងនរបាន។ ពិតណាស់ការ ដែលមានអារម្មណ៍ ផ្លូវចិត្តមិនល្អ វាគ្រាន់តែងាយធ្វើ អោយនាងខូច អារម្មណ៍ទៅវិញទេ។
ដល់ពេលចាក់ចម្រៀងម នោសញ្ចេតនា ចូរប្តូរមកប្រើភ្លើង ទានបំភ្លឺវិញទៅ ព្រោះវានឹងជួយបង្កើន បរិយាកាសអោយកាន់ តែរ៉ូម៉ែនទិច។ ក្លិនទឹកអប់គឺជាថ្នាំសម្រើប ផ្លូវភេទសម្រាប់ មនុស្សស្រី ដូច្នេះចូរធ្វើយ៉ាងណា ជ្រើសរើសវាអោយ បានត្រឹមត្រូវ។ ប្រសិនបើដៃគូរអ្នក មិនទាន់មានអារម្មណ៍ ធូរស្រាលពេញលេញ នៅឡើយទេនោះ ចូរសាកល្បងជាមួយ នឹងការទទួលទានស្រាល្អ មួយដើម្បីទាញ អារម្មណ៍នាងមក វិញ។
ទិញសម្លៀកបំពាក់ អោយនាង
មធ្យោបាយធម្មតាៗមួយផ្សេងទៀត គឺការទិញសម្លៀកបំពាក់ មួយកំប្លេអោយ ដៃគូរបស់អ្នក។ មនុស្សស្រីតែងតែចូលចិត្ត និងពេញចិត្តជាខ្លាំង នៅពេលមិត្តប្រុស ឬប្តីរបស់ខ្លួនទិញ សម្លៀកបំពាក់បំពាក់អោយ ជាពិសេសសម្លៀក បំពាក់ក្នុងដ៏សិចស៊ី ។ បុរសភាគច្រើននៅតែមាន ការភ័យខ្លាចចំពោះទំហំ នៃសម្លៀកបំពាក់ក្នុងរបស់ ស្ត្រី ។ប៉ុន្តែឥឡូវនេះមិន បាច់ព្រួយបារម្ភរឿងនេះអី ព្រោះការទិញទំនិញតាម អ៊ីនធើណែតអាច ជួយដល់អ្នកបាន។ ចូរចងចាំថា រឿងតែមួយគត់ ដែលអ្នកអាចធ្វើបាន គឺទិញកាដូរជូននាង។

ថើបនាង
គ្មានអ្វីដែលអាចធ្វើអោយនាង មានអារម្មណ៍ស្រើបស្រាល ជាងការថើបដ៏ ស្រៀវខ្លួននោះទេ។ ការថើបដ៏ត្រឹមត្រូវគួរតែ ធ្វើយ៉ាងណាអោយមានសម្ពាធ និងចលនាត្រឹមត្រូវដែរ។ ការថើបអាចធ្វើ ឡើងនៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ទោះបីជាមិនទាន់ទៅ ដល់បន្ទប់ដេកក៏ដោយ។ ប្រសិនបើអ្នកពិត ជាចង់ទាញអារម្មណ៍ នាងមែន ចូរថើបមុខរបស់នាង ដោយផ្តើមតិចៗ លើភ្នែក ថ្ពាល់ ចង្កា ច្រមុះ និងបង្អូសៗតិចលើបរបេមាត់ របស់នាងដោយប្រើចុង អណ្តាតរបស់អ្នក។ បន្ទាប់មកចូរបន្ត ជញ្ជក់បរបេមាត់ ខាងក្រោមរបស់នាង។

ព្យាយាមបញ្ចុះបញ្ចូល
នៅពេលអារម្មណ៍ចាប់ផ្តើម កើតមានហើយ មិនត្រូវធ្វើអ្វីៗដែល ដដែលៗទេ ហើយព្យាយាមប្រើ វិធីសាស្ត្រថ្មីៗជំនួសវិញ។ ការដែលមើលវិដេអូ សិចជាមួយគ្នា ពេលខ្លះធ្វើអោយមនុស្សស្រី ចង់បានខ្លួនឯង ចូលរួមក្នុងឈុត ឆាកទាំងនោះ ដែរ។ ទោះបីជានាងមិន បាននិយាយអ្វីច្បាស់លាស់ ក៏ដោយ ក៏អ្នកអាចកំណត់បាន នូវកម្រិតស្រើបស្រាល របស់នាងបានដែរ តាមរយៈ ការដកដង្ហើម របស់នាង។

ការដកដង្ហើមដង្ហក់ៗ មានន័យថានាងកំពុងតែ ស្រើបស្រាលផ្លូវភេទហើយ។ ការនិយាយខ្សិបដាក់ ត្រចៀកនាងពីអារម្មណ៍ ដែលអ្នកមានចំពោះ នាងក៏អាច បង្កើនផ្លូវភេទបាន កាន់តែខ្លាំងដែរ។ ការនិយាយ បកស្រាយធម្មតាៗ អំពីអារម្មណ៍ដែលអ្នកមាន វានឹងលុបបំបាត់អស់ នូវភាពភ័យខ្លាច របស់នាងបាន។ នេះហើយគឺជាស្ថានភាព ដែលអ្នកត្រូវនិយាយ ប្រាប់នាងដើម្បី ទទួលបាន អារម្មណ៍ភេទ។

ឥឡូវនេះអ្នកគួរតែផ្តល់ អោយនាងនូវ ការបរបោសអង្អែល ដ៏ខ្លាំងក្លា។ ចូរអោយនាងដឹងថា អ្នកកំពុងតែធ្វើអោយ នាងសប្បាយចិត្ត។ ការរួមភេទតាមមាត់ អាចនឹងកំដរបរិយាកាស នៅពេលយប់កាន់តែ អស្ចារ្យថែម មួយកម្រិតទៀត។ ចំពោះបុរសដែលមិនទាន់ ដឹងពីរបៀបប្រើមាត់ ដើម្បីបម្រើការសប្បាយដល់ មនុស្សស្រីទេ គាត់គួរតែសួរ និងសុំអោយនាង ជួយណែនាំទៅ។ ស្ថិតក្នុងចំនុចមួយនេះ ដៃគូររបស់អ្នកគួរតែមាន ការធូរអារម្មណ៍បាន ពេញលេញល្អហើយ ដូច្នេះអ្នកក៏ប្រហែល ជាត្រៀមខ្លួនសម្រាប់ការ ឡើងឋានសួគ៌ក្នុងយប់ដ៏ អស្ចារ្យមួយនេះដែរ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល