ភ្នំពេញ ៖ ក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម មានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ធ្វើសកម្មភាពភ្ជង់ប្លន់ម៉ូតូមួយគ្រឿង ម៉ាក ឡេត ពីយុវជនម្នាក់បានសម្រេច ដោយសុវត្ថិភាព នៅចំណុចទល់មុខនឹងអាងតម្កល់ទឹក ពោធិ៍ចិនតុង ស្ថិតតាម បណ្តោយផ្លូវលេខ១០៥ ក្នុងភូមិតាំងក្រសាំង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង ១២និង០០នាទី យប់ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

ជនរងគ្រោះ ក្នុងអំពើភ្ជង់ប្លន់ខាងលើ មានឈ្មោះ វាំង ប្រុស អាយុ២០ឆ្នាំ ស្នាក់នៅភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌ ពោធិ៍សែនជ័យ ។

យោងតាមសម្តីរៀបរាប់ របស់ជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលមានហេតុការណ៍កើតឡើង គឺរូបខ្លួន បានជិះម៉ូតូ មួយគ្រឿង ម៉ាកឡេត មិនចាំស្លាកលេខ ជិះធ្វើដំណើរចេញពីផ្ទះ បំណងឆ្ពោះទៅយកគូដណ្តឹងរបស់ខ្លួន មានឈ្មោះ ផល ធារី អាយុ១៨ឆ្នាំ ស្នាក់នៅជិតកន្លែងកើតហេតុ បន្ទាប់ពីគូដណ្តឹងរបស់ខ្លួន ត្រូវបានសាច់ញាតិផ្ញើអីវ៉ាន់ នៅ ព្រលានយន្តហោះពោធិ៍ចិនតុង ហើយដើរទៅយកជាមួយមិត្តភក្តិស្រី ២នាក់ទៀត ប៉ុន្តែដោយសារយប់ពេក ហាក់ដូច ជាមានការភ័យខ្លាច ទើបមិនហ៊ានដើរត្រឡប់មកវិញ ក៏ទូរស័ព្ទហៅឈ្មោះ វាំង ប្រុស ឲ្យ មកទទួលយកទៅវិញ ដោយ ណាត់ជួបឲ្យមកយកនៅកន្លែងកើតហេតុខាងលើ ។ ខណៈនោះយុវជនជាគូដណ្តឹង បានជិះមកដល់កន្លែងដែលខាង ស្រីណាត់ជួបនោះ ស្រាប់តែមានជនសង្ស័យ៣នាក់ ជិះម៉ូតូ២គ្រឿង មួយគ្រឿង ម៉ាកនិច និងមួយគ្រឿងទៀត ម៉ាក អឹមអេសអិច បានជិះមកពីក្រោយ ហើយជនសង្ស័យម្នាក់បានដកកាំភ្លើង ធ្វើសកម្មភាពភ្ជង់ទៅលើយុវជនរងគ្រោះ ហើយគំរាមថា កុំឲ្យស្រែកឆោឡោ បើពុំដូច្នោះទេ គេនឹងបាញ់សម្លាប់ចោល ។ ឃើញដូចនេះយុវជនរងគ្រោះ ក៏បាន ចុះពីលើម៉ូតូតាមសម្រួល ហើយជនសង្ស័យបានឡើងជិះម៉ូតូជនរងគ្រោះ ចេញទៅបាត់ស្រមោលសូន្យឈឹង តែម្តង ទៅ ។

ក្រោយកើតហេតុភា្លមៗ គេឃើញមានសមត្ថកិច្ច ក៏ដូចជាកងកម្លាំងអាវុធហត្ថ បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ភ្លាមៗ ហើយនាំជនរងគ្រោះ ទៅធ្វើការដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលកាកាប ដើម្បីសមត្ថកិច្ចកំណត់ មុខសញ្ញាបន្ត រួចត្រឡប់ទៅគេហដ្ឋានវិញ ៕

ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល