នៅប្រទេសចិន ឯទីក្រុង Foshan ដែលមិនឆ្ងាយពី Guangzhou ប៉ុន្មាននោះ នៅតាម
ដងផ្លូវមួយមាននារីវ័យក្មេងម្នាក់ មិនស្លៀកពាក់អ្វីទាំងអស់ អង្គុយអោបក្បាលជង្គង់
ហើយទូរស័ព្ទទៅសង្សារជាច្រើនដង ដើម្បីឲ្យមកជួបខ្លួន។

ប្រជាពលរដ្ឋដែលបានឆ្លងកាត់ដងផ្លូវនោះ ពេលបានឃើញសកម្មភាពនេះ ក៏បានហៅប៉ូលីសដើម្បី
ជួយធ្វើអន្តរាគមន៏។ ពេលប៉ូលីសមកដល់ ក៏បានយកកម្រាលពួកមកគ្របដណ្តប់ពីលើនារីម្នាក់នោះ។
មានមនុស្សជាច្រើនចង់ជួយនាង ប៉ុន្តែនាងគេចវេះមិនទទួលការជួយទាំងអស់។

ព្រោះតែចង់ឲ្យមិត្តមកជួប សុខចិត្តអាក្រាតកាយបែបនេះ

នារីវ័យក្មេងម្នាក់នេះបានធ្វើដំណើរពី Guangxi មកFoshan ដើម្បីជួបសង្សាររបស់ខ្លួន។ ប៉ុន្តែសង្សារ
របស់នាងមិនចង់ជួបនាងឡើយ បើទោះជានាងស្រាតខោអាវចេញអស់ពីខ្លួន និងទូរស័ព្ទអង្វរសុំជួប
ជាច្រើនដងយ៉ាងណាក៏ដោយ។ ក្រោយពីការនិយាយលួងលោម បញ្ចុះបញ្ចូលពីសំណាក់ប្រជាពល
រដ្ឋនៅជិតនោះមក នារីម្នាក់នោះក៏ស្លៀកពាក់ខោអាវ និងយល់ព្រមត្រលប់ទៅផ្ទះវិញ។

អ្នកលេងអ៊ីនធើណេតជាច្រើន ក្រោយពេលបានមើលវីដេអូនេះហើយ បានបញ្ចេញយោបល់លើ
សកម្មភាពនារីម្នាក់នេះថាៈ "មនុស្សដូច្នេះ ត្រូវសង្សាររបស់ខ្លួនបោះបង់ចោល គឺជារឿងត្រឹមត្រូវ
ហើយ", "ស្រាតខោអាវអស់ពីខ្លួនយ៉ាងនេះទៅហើយ អ្នកណាត្រូវការនាងទៀត?", "នាងគិតថា ការ
ធ្វើដូច្នេះជាក្តីស្រលាញ់ពិតរឺ? នាងគិតថា នាងធ្វើឲ្យគេរំជួលចិត្តរឺ? ទង្វើនេះជាការបង្ហាញនូវគំនិត
ដ៏ទន់ជ្រាយមួយប៉ុណ្ណោះ"។ ប៉ុន្តែទន្ទឹមនឹងនេះ ក៏មានមនុស្សមួយចំនួនអធ្យាស្រ័យនាង និងបន្ទោស
ទៅលើសង្សារនាងដោយនិយាយថាៈ " សុំទុកឲ្យបុរសម្នាក់នោះទៅចុះ។ ស្រាតខោអាវអស់ក្នុង
ចំណោមមនុស្សជាច្រើនដូច្នេះហើយ គេនៅមិនមកជួបទៀត បុរសម្នាក់នោះមិនសក្តិសមនឹងស្នហា
របស់នាងឡើយ!" ៕

<object width="500" height="400" data="http://www.youtube.com/v/5lGdQUokWj8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/5lGdQUokWj8&rel=1" /></object>

វីដេអូ អាក្រាតកាយអង្វរសុំមិត្តប្រុសមកជួប

ដោយ៖ សិលា
ប្រភព៖ k14