ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស CNN កាលពីវេលាប៉ុន្មានម៉ោងមុននេះ
បន្តិច ចេញអត្ថបទផ្សាយអោយដឹងថា ចក្រភពអង់គ្លេស ក៏កំពុងតែប្រឈមនឹងសុបិនអា
ក្រក់បំផុតប្រចាំឆ្នាំ នោះគឺ គ្រោះថ្នាក់ខ្យល់ព្យុះដ៏មានឥទ្ធិពលបំផុត ដែលគេអោយឈ្មោះ
ថា ព្យុះអាត្លង់តិច (Atlantic storm) ។

កំលាំងខ្បល់ព្យុះ ក៏ដូចជាសន្ធឹកនៃការធ្លាក់ភ្លៀង បានវាយប្រហារមកលើបណ្តាប្រទេស
នៅចក្រភពអង់គ្លេស ដែលញ៉ាំងអោយមានការគំរាមគំហែង ដោយមានការប្រកាសអា
សន្នស្តីពីគ្រោះថ្នាក់ធម្មជាតិមួយនេះ។ លើសពីនេះ បើតាមការអោយដឹងពីលោក Martin
Young ជាប្រធាននាយកដ្ឋានឧតុនិយមថ្នាក់ជាតិ គូសបញ្ជាក់អោយដឹងថា កំលាំងខ្យល់
ព្យុះអាចនឹងមានឥទ្ធិពលវាយប្រហារខ្លាំង ខណៈវាមានល្បឿនចន្លោះពី ៦០ទៅ៧០ គ.ម
ក្នុងមួយម៉ោង នៅភាគខាងត្បូងប្រទេសអង់គ្លេស ប្រទេស វែល និងអាចកើនឡើងដល់
ទៅ ៨០គ.ម ក្នុងមួយម៉ោង នាផ្នែកខ្លះនៃចក្រភពអង់គ្លេស។

លោក Martin បន្ថែមថា បើទោះជាព្យុះមួយនេះ ត្រូវបានគេរំពឹងទុកថា វាគឺជាគ្រោះថ្នាក់
ធម្មជាតិដ៏អាក្រក់យ៉ាងណាដ៏ដោយ តែវាមិនអាក្រក់ដូចទៅនឹងអ្វីដែលបានជួបកាលពី
អតីតកាលនោះទេ នោះគឺ គ្រោះថ្នាក់ធម្មជាតិខ្បល់ព្យុះ 'Great Storm' កាលពីឆ្នាំ ១៩៨៧
និងខ្បល់ព្យុះ 'Burns Day storm' កាលពីឆ្នាំ១៩៩០ដែលបានបំផ្លិចបំផ្លាញនូវហេដ្ឋារចនា
សម្ព័ន្ធអស់ជាច្រើន ក៏ដូចជាឆក់យកជីវិតមនុស្សអស់រាប់រយនាក់ផ្សេងទៀតផងដែរ៕

* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- ជប៉ុនប្រកាសអាសន្នរលកយក្សស៊ូណាមិ ខណៈមានគ្រោះរញ្ជួយដី កណ្តាលសមុទ្រ
- ពូជស្វាប្រភេទថ្មី ត្រូវបានរកឃើញ នៅកណ្តាល ព្រៃជ្រៅទឹកភ្លៀង អាម៉ាស៊ូន
- រកឃើញផ្នូរបុរាណអាយុកាលជាង១ពាន់ឆ្នាំផ្ទុកសាកសពមនុស្សពេញវ័យ និងទារក
- ផ្អើលអស់ប្រជានេសាទ ខណៈប្រទះឃើញបាឡែន ដ៏ធំមួយក្បាល ងាប់
- ស្លាប់ម្នាក់ របួសជាង ៤០ នាក់ ក្រោយរោងចក្រផលិតស្ករមួយកន្លែង ផ្ទុះលាន់ឭជាខ្លាំង

ប្រែសម្រួល ៖ កុសល
ប្រភព ៖ CNN