បើសិនជា វាជាការទៅដល់លើកដំបូង តំបន់ប៉ាឆា (កន្លែងបញ្ចុះសព) នៅទីក្រុង Guatemala ភាគ ខាងកើតនៃប្រទេស Guatemala បណ្តាភ្ញៀវទេសចរណ៍ នឹងមិនអាចគេចផុតពីអារម្មណ៍ ភ្ញាក់ផ្អើល ព្រឺរោម ជាក់ជាមិនខាន នៅចំពោះទិដ្ឋភាពនៃបណ្តាសាកសព មនុស្សដែលបានស្លាប់ ដែលត្រូវ បានគេគាស់ ចេញពីផ្នូរវិញ យកមកផ្អែកបញ្ឈរ តាមផ្លូវដើរ។

ទិដ្ឋភាពសាកសព ដែលត្រូវបានគាស់ឡើង ដាក់រាយប៉ាយ ពេញទីប៉ាឆា ដែលធ្វើឲ្យមនុស្ស ដើរឆ្លងកាត់ ភ័យខ្លាច ព្រឺអស់រោម

ប្រភពបានឲ្យដឹងថា នៅទីប៉ាឆានេះ សាកសពមនុស្សដែលបានស្លាប់ និងយកមកបញ្ចុះនៅទីនេះ គឺអាចនឹងត្រូវគាស់ចេញពីផ្នូរឡើងវិញ បើសិនជាអ្នកផ្ទះរបស់សពទាំងនោះ មិនបានផ្តល់ថ្លៃឈ្នួល ផ្នូរ។ បន្ទាប់មក បណ្តាសាកសពទាំងនោះ នឹងត្រូវបានគេនាំយកទៅដាក់នៅ តំបន់ដាក់សាកសព ប្រមូលផ្តុំគ្នា មួយកន្លែងផ្សេងទៀត។

សាកសពមនុស្សដែលបានស្លាប់ ត្រូវគេគាស់ចេញពីផ្នូរវិញ ហើយដាក់បញ្ឈរ តាមផ្លូវដើរទៅមក

បើគិតតាមទស្សនសីលធម៌ សកម្មភាពរបស់អ្នកគ្រប់គ្រងទីប៉ាឆាខាងលើនេះ អាចបង្កឲ្យមាន មតិរិះ គន់ ឈ្លោះប្រកែកគ្នាច្រើន។

បណ្តាសាកសព ដែលគាស់ចេញនោះ ត្រូវបានគេយកទៅកប់ នៅកន្លែងបញ្ចុះសព ប្រមូលផ្តុំគ្នា មួយផ្សេងទៀត

ប៉ុន្តែអ្នកគ្រប់គ្រង ទីប៉ាឆាខាងលើនេះ បានស្រាយបញ្ជាក់ឲ្យដឹងថា ដោយសារតែកន្លែងបញ្ចុះ សាកសព វាចង្អៀតខ្លាំងពេក ដូច្នេះបន្ទាប់ពីបញ្ចុះសព រយះពេល ៦ឆ្នាំ អ្នកផ្ទះនៃសព ត្រូវបង់ប្រាក់ ចំនួន 180 Quetzales (ប្រហែល ១០ ម៉ឺនរៀល) ដើម្បីមានសិទ្ធិ ក្នុង ការប្រើប្រាស់ផ្នូរ ដល់សព ញាតិមិត្ត របស់ខ្លួន ដែលបានបញ្ចុះនៅទីនោះ បន្តទៀត។ បើសិនជាចំនួន ទឹកប្រាក់នេះ មិនឃើញ មាន ញាតិមិត្ត នៃសពនោះ មកទូទាត់ឲ្យ បុគ្គលិកនៅប៉ាឆា នឹងត្រូវបង្ខំចិត្ត គាស់យកសាកសពចេញ ពីផ្នូរវិញ ហើយយកសពនោះ ទៅកប់នៅកន្លែងប៉ាឆា ប្រមូលផ្តុំគ្នា មួយ ផ្សេងទៀត៕

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14