CamNews

អ៊ុន សុធា៖ "រថយន្ត​ជួប គ្រោះថ្នាក់ចរាចរ គឺជារបស់ មិត្តភក្តិខ្ញុំ"

ភ្នំពេញៈ ពាក់ព័ន្ធនឹងបញ្ហា គ្រោះថ្នាក់ចរាចរណ៍ រថយន្ត២គ្រឿង បើកលឿនបុកគ្នា យ៉ាងពេញទំហឹង កាលពីវេលាម៉ោង ប្រមាណ ១២ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងសង្កាត់ បឹងព្រលិត ខណ្ឌ៧មករា ដែលប្រជាពលរដ្ឋ នៅកន្លែងកើតហេតុជាច្រើន អះអាងថា រថយន្ត មួយក្នុងចំណោម រថយន្តទាំងពីរគ្រឿងនោះ គឺជារបស់តារាសម្តែង និងជាពិធីករល្បីឈ្មោះ លោក អ៊ុន សុធា នោះ ត្រូវបានម្ចាស់សាម៉ីខ្លួន ចេញមុខបកស្រាយ ប្រាប់ឲ្យដឹងថា រថយន្តជួបគ្រោះថ្នាក់ ចរាចរណ៍នោះ គឺជារបស់មិត្តភក្តិលោក មិនមែនជារបស់លោកផ្ទាល់ឡើយ ។

នៅក្នុងកិច្ចសម្ភាសន៍ ជាមួយគេហទំព័រ LookingTODAY នៅថ្ងៃ ទី២៧ ខែតុលា ឆ្នាំ២០១៤នេះ តារាសម្តែងប្រុស ដែលកំពុងតែ មានប្រជាប្រិយភាពខ្លាំង ក្នុងទីផ្សារ ខ្សែភាពយន្ត លោក អ៊ុន សុធា បានប្រាប់ឲ្យដឹងថា នៅយប់នោះ លោកពិតជា បាននៅកន្លែង កើតហេតុប្រាកដមែន ប៉ុន្តែរថយន្ត ដែលជួបគ្រោះថ្នាក់នោះ មិនមែនជារបស់លោកទេ វាគឺជារបស់មិត្តភក្តិលោក តែប៉ុណ្ណោះ។

លោក អ៊ុន សុធា បានប្រាប់ឲ្យដឹងបន្តទៀតថា " ដំបូងឡើយ ខ្ញុំមិនបាននៅកន្លែងកើតហេតុ ឬក៏បានឃើញហេតុការណ៍ផ្ទាល់ភ្នែកទេ តែក្រោយពីមានគ្រោះថ្នាក់ កើតឡើង មិត្តភក្តិខ្ញុំ ដែលជាម្ចាស់រថយន្ត បានទូរស័ព្ទប្រាប់ខ្ញុំ ហើយភ្លាមៗនោះ ខ្ញុំក៏បានចេញទៅភ្លាម ដើម្បីជួយមិត្តភក្តិ ពេលនោះហើយដែលបងប្អូន ប្រជាពលរដ្ឋ និងអ្នកសារព័ត៌មាន បានឃើញខ្ញុំ ក៏មានការយល់ច្រឡំ ថា ខ្ញុំជាអ្នកបង្កហេតុ ក្នុងគ្រោះថ្នាក់ចរាចរនោះ ទៅវិញ" ។

តារាប្រុសរាងខ្ពស់ ស្រឡះរូបនេះ បានប្រាប់ឲ្យដឹងបន្ថែម ទៀតថា នៅពេលដែលលោក បានទៅដល់កន្លែងកើតហេតុភ្លាម លោកបាន ឃើញមិត្តភក្តិ មានរបួសហេតុ ដូច្នេះលោកក៏ជួយ យកឯកសារចេញពីរថយន្ត និងជួយចេញមុខជំនួស មិត្តភក្តិដើម្បីដោះស្រាយបញ្ហានេះ ។ ពួកលោកក៏កំពុងតែរង់ចាំ ចំពោះចំណាត់ការ របស់សមត្ថកិច្ច ព្រោះថា ម្ចាស់រថយន្តបង្ក បានគេចខ្លួនបាត់ ក្រោយកើតហេតុភ្លាម៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល