ព័ត៌មានអន្តរជាតិ ៖ អាជ្ញាធរ មកពីរដ្ឋតិចសាស់ សហរដ្ឋអាមេរិក បានសម្រេចកាត់ទោសប្រហារ ជីវិតទៅលើបុរសវ័យចំណាស់ម្នាក់ អាយុ ៦៧ ឆ្នាំ ដែលរងនូវការចោទប្រកាន់ពីទោសសម្លាប់បុរស ៤ នាក់ស្លាប់ កាលពីអំឡុងឆ្នាំ ១៩៨៣ ស្របពេលដែលទោសស្លាប់លើកនេះត្រូវបានសម្រេចផ្តន្ទា ឡើង បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិក បានធ្វើការ បដិសេធទៅនឹងការប្តឹងឧទ្ធរណ៍របស់ លោក ។

ស្ថិតនៅក្នុងវ័យ៦៨ឆ្នាំ ជនជាប់ចោទ លោក Lester Bower Jr គឺជាបេក្ខភាពមានវ័យចំណាស់ជាង គេបំផុតដែលត្រូវកាត់ទោស នៅរដ្ឋ តិចសាស់ ចាប់តាំងពីរដ្ឋនេះ ដំណើរការឡើងវិញ នូវការដាក់ ទោសស្លាប់ ពីឆ្នាំ១៩៨២ មកម្ល៉េះ ។ ព្រះរាជអាជ្ញា លើកឡើង អោយ ដឹងថា ជនជាប់ចោទរូបនេះ បានសម្លាប់បុរស ៤ នាក់ស្លាប់នៅលើយន្តហោះ រួចយកទៅចងព្យួរ នៅឯទីក្រុង Sherman រដ្ឋតិច សាស់ សហរដ្ឋអាមេរិក ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា លោក Bower គឺ ជា បុរស ទី ៨ ហើយ ដែលទទួលរងនូវ ការកាត់ទោសប្រហារជីវិត ដោយការចាក់ថ្នាំសម្លាប់ នៅក្នុងរដ្ឋ តិចសាស់ អំឡុងឆ្នាំ ២០១៥ នេះ។ Bower គឺជាអ្នកលក់សារជាតិគីមី ម្នាក់ ដែលពុំធ្លាប់មានជាប់ទោសឧក្រិដ្ឋអ្វីនោះទេអំឡុងឆ្នាំដែល គាត់ក្លាយជាឃាតករ ។ ជាការគូសបញ្ជាក់ពីមន្រ្តីក្នុងស្រុកអោយដឹងថា Bower បានធ្វើដំណើរទៅ កាន់ទីក្រុង Sherman គោលបំណងដើម្បីទិញ យន្តហោះ ផ្ទុយ ទៅវិញ គាត់បែរជាលួចយន្តហោះ និងបានសម្លាប់បុរស ៤ នាក់ រួចធ្វើការចងព្យួរទៅវិញ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី