ក្លឹបបាល់ទាត់នៅក្នុងប្រទេសអង់គ្លេសManchester City មានគំរោងថានិងធ្វើការ
ពិន័យទៅលើទង្វើរបស់កីឡាករ កាលូសតេវេស (CarlosTevez)ចំពោះអំពើដ៏គួរ
អោយអស់សំណើចដែលបានធ្វើកាលពីការប្រកួតចាញ់ក្រុម Bayern Munich
នៅក្នុងក្របខណ្ឌ Champion League កន្លងមក។

កីឡាកររូបនេះនិងត្រូវធ្វើការពិន័យទឹកប្រាក់ចំនួន១.៥លានផោនព្រមទាំងការបិទ
ប្រាក់បណ្តោះអាសន្នចំនួន៦សបា្តហ៍ទោះបីជាមានភស្តុតាងដែលបញ្ជាក់ថាគាត់
បានបដិសេធចំពោះការលេងអោយAllianz Area។ក៏ប៉ុន្តែកីឡាកររូបនេះត្រូវបានទទូល
ការពិន័យតែ២សប្តាហ៍ប៉ុណ្ណោះជាមួយនិងប្រាក់ពិន័យ៥០០,០០០ផោន។ ទោះបីជាយ៉ាងណាក៏ដោយការពិន័យនេះគឺមិនត្រឹមត្រូវនោះទេពីព្រោះក្នុងនាមជា
កីឡាករខ្សែប្រយុទ្ធគឺមិនអាចបដិសេធចូលលេងបានទេនៅពេលដែលគ្រូបង្វាក់ដាក់
អោយចូលលេង៕
ប្រភព៖ Espnstar
ដោយ វឌ្ឍនា