ខាងក្រោមនេះ គឺជាវីធីមួយចំនួន ដែលអាចនាំអោយសិស្សឈានទៅដល់ភាពជោគជ័យមួយ
នៅក្នុងការសិក្សា ស្របពេលដែលការធ្វើដូចនេះទទួលបានលទ្ធផលភាគច្រើន បើធៀបទៅនឹង
សិស្សផ្សេងទៀត ដែលមិនទទួលបានភាគជោគជ័យ ដែលវិធីសាស្រ្តទាំងអស់នោះរួមមានជាបន្ត
បន្ទាប់ដូចជា ៖

ការទៅរៀនអោយទៀងម៉ោង  នៅពេលដែលអ្នកបានទៅដល់ថ្នាក់រៀនទៀងម៉ោង ក៏ដូចជា
ទៀងពេលវាលា វាគឺជាទំលាប់មួយដ៏ល្អ មិនថាតែនៅថ្នាក់រៀនតែប៉ុណ្ណោះទេ តែជាទំលាប់ល្អគ្រប់
ពេលទាំងអស់។

ត្រៀមខ្លួនជាមុន ជាការពិតណាស់ មុនពេលដែលអ្នកទៅរៀន ត្រូវប្រាកដអោយបានថា បាន
រៀនមុនគ្រូ កាលដែលធ្វើបែបនេះ លោកអ្នកនិងចម្ងល់ច្រើនទាក់ទងនិងមេរៀន ដូច្នេះ ពេលទៅ
ដល់សាលាវាគឺជាឧកាសល្អមួយក្នុងការសួរគ្រូ ដើម្បីបកស្រាយចម្ងល់របស់អ្នកកាលដែលធ្វើបែប
នេះ និងអាចធ្វើអោយលោកអ្នកឆាប់យល់នូវខ្លឹមសារមេរៀន។

ការទៅរៀនអោយបានទៀងទាត់  លោកអ្នកត្រូវអោយច្បាស់ថា បានទៅរៀនទៀងទាត់ដោយ
មិនបានសុំច្បាប់ឈប់នៅពេលដែលគ្មានធុរៈជាចាំបាច់ កាលដែលលោកអ្នកធ្វើបែបនេះ លោកអ្នក
និងរៀនចេះជាង សិស្សឯទៀតដែលមិនបានមករៀនបានទៀងទាត់។

គោរពខ្លួនឯង ក៏ដូចជាអ្នកដទៃ ករណីដែលលោកអ្នកអាចធ្វើបាន នោះនឹងនាំអោយលោកអ្នក
មានលទ្ធភាពច្រើននៅក្នុងថ្នាក់ ដោយសិស្សផ្សេងទៀត ក៏ដូចជា លោកគ្រូអ្នកគ្រូនិងគោរពអ្នកវិញ

ព្យាយាមស្តាប់ និងកត់ត្រាអោយបានច្រើន នៅពេលដែលលោកអ្នកបានស្តាប់ ក៏ដូចជាកត់ត្រា
វាគឺជាទំលាប់មួយដ៏ល្អ ដែលអាចអោយលោកអ្នកកត់ត្រាបាននូវចំណុចសំខាន់ៗ ទុកសម្រាប់រំលឹក
មើលមុនពេលប្រលង។

សុំជំនួយ ករណីមួយនេះ លោកអ្នកត្រូវធានាអោយបានថា នៅពេលដែលមានចម្ងល់ត្រូវហ៊ានសួរ
ជៀសវាងការអៀនខ្មាស់ ដោយមិនបានបកស្រាយនូវចម្ងល់របស់ខ្លួន។

ព្យាយាមអោយអស់លទ្ធភាព ករណីមួយនេះ កាលណាលោកអ្នកព្យាយាមអោយអស់លទ្ធភាព
នោះលោកអ្នកនិងទទួលបានលទ្ធផលមកវិញដ៏ល្អប្រសើរ។

ហ៊ានទទួលយកការរិះគន់ដើម្បីស្ថាបនា កុំរួញរាក្នុងការសួរសមាជិកក្នុងថ្នាក់ កីដូចជា លោកគ្រូ
អ្នកគ្រូចំណុចខ្វះខាតរបស់អ្នក ពីព្រោះថាចំណុចនេះ វាគឺជាចំណុចមួយល្អ នៅពេលដែលលោកអ្នក
ដឹងអំពីចំណុចមិនល្អ ក៏ដូចជាចំណុចខ្សោយរបស់ខ្លួននោះលោកអ្នកនិងមានឧកាសក្នុងការធ្វើវាអោយ
ល្អប្រសើរជាងមុន។

ធ្វើលំហាត់ប្រាណ ការធ្វើលំហាត់ប្រាណ ជាវិធីសាស្រ្តមួយដ៏ល្អក្នុងវ័យដែលលោកអ្នកកំពុង
សិក្សា ដែលវាអាចកាត់បន្ថយភាពតានតឹង ក៏ដូចជាផ្តល់នូវភាពសប្បាយរីករាយបានមួយកំរិត
ផងដែរ។

ទាំងអស់នេះ សរបញ្ជាក់អោយឃើញថា វាគ្រាន់តែជាវិធីសាស្រ្តខ្លះៗ ដែលអាចធ្វើអោយការ
សិក្សាទទួលបានជោគជ័យ តែលោកអ្នកត្រូវចងចាំថា ដើម្បីទទួលបានភាពជោគជ័យទៅលើ
អ្វីមួយ គឺពឹងផ្អែកទៅលើកត្តាបុគ្គលខ្លួនឯង ដោយខិតខំតស៊ូ ដោយពាក្យចាស់ពោលថា "តស៊ូ
គង់បានសំរេច" ៕

ដោយ ៖ មង្គល
ប្រភព ៖ chemistryoflife