តារាភាពយន្តដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូងឈ្មោះ Kim Jae Won ត្រូវបានបញ្ជូនទៅសង្រ្គោះ
ជាបន្ទាន់នៅក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុង សេអ៊ូល បន្ទាប់ពីតារារូបនោះបានជួបនូវគ្រោះថ្នាក់
ដួលម៉ូតូនៅឯ Samsungdong នាទីក្រុង សេអ៊ូល ។
ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ៤ខែតុលា ម្សិលម៉ិញខណៈពេលដែល Kim Jae Won
កំពុងតែថតខ្សែភាពយន្តមួយមានចំណងជើងថា " I�m a Flower Too " របស់ MBC ដែលក្នុង
សាច់រឿងតំរូវអោយលោក Kim Jae Won សំដែងឈុតមួយជាមួយទោចក្រយានយន្ត ។ ប៉ុន្តែ
សំណាងអាក្រក់លោកបានជួបនៅហេតុការណ៍នេះតែម្តង ។ Kim Jae Won ក៏ត្រូវបានបញ្ជូន
ទៅកាន់មន្ទីរពេទ្យជាបន្ទាន់ផងដែរ ។
តាមសំដីរបស់អ្នកតំណាងម្នាក់របស់ Kim Jae Won បានអោយដឹងថា លោក Kim Jae Won
មិនមានគ្រោះថ្នាក់អ្វីធ្ងន់ធ្ងរនោះទេ គឺគ្រាន់តែរបួសនៅត្រង់ស្មាបន្តិចប៉ុណ្ណោះ ។ ហើយ
បច្ចុប្បន្ន Kim Jae Won កំពុងតែត្រូវបានគ្រូពេទ្យពិនិត្យយ៉ាងយកចិត្តទុកដាក់បំផុតនៅឯមន្ទីរ
ពេទ្យមួយក្បែរកន្លែងកើតហេតុ ៕
ប្រភព៖ PLHX
ដោយ៖ រដ្ឋា