ភ្នំពេញ៖ តារាចម្រៀង ទើបតែជួបគ្រោះថ្នាក់ បើករថយន្តបុក រនាំងដែកពុះ ទ្រូងផ្លូវ ថ្មីៗ កញ្ញា អេននី ហ្សាម ជាប្អូនស្រី លោក មង្គល ទីណា បន្ទាប់ពីរងគ្រោះ ត្រូវបង់សំណងជូនរដ្ឋហើយនោះ ត្រូវបានបន្ថែមទម្ងន់ទុក្ខ ដោយសារតែរង់ការស្ដីបន្ទោសពីថ្នាក់ដឹកនាំម្នាក់ ក្នុងផលិតកម្មថែមទៀតផង ព្រោះតែខ្វះការប្រុងប្រយ័ត្ន ទើបមានរឿង ហើយក៏មិនមែនជារឿងល្អដែរ តារាបើកបរមិនមើលមុខមើល ក្រោយបែបនេះ។

បន្ទាប់ពីដោះស្រាយរួចរាល់ អេននី ហ្សាម ហាក់រសាយចិត្តមិនតិចទេ ព្រោះមានបទចម្រៀងត្រូវថតថ្មីៗ ជាច្រើន ជាមួយការងារ ច្រៀងកាន់តែច្រើន ។ អ្វីដែលកាន់តែ ប្លែកលើសពីនេះ គឺកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅ ម៉ោងប្រមាណជា៩យប់ អេននី ហ្សាម បានបណ្ដើរគ្នា ឡើងត្រសងពីរនាក លោក គូម៉ា តារាចម្រៀងចំណូលថ្មី របស់ផលិតកម្ម ថោន ដែលទើបតែចេញបទក្ដៅៗ ទៅកាន់រោងភាពយន្តលេជេន ទួលគោក។

បើក្រឡេកមើលទៅ តារាចម្រៀងទាំងពីរ មិនសមជាស្និទ្ធស្នាលគ្នា ខ្លាំងដល់ម្លឹងទេ ព្រោះតាំងពីលោក គូម៉ា ចូលដល់ក្នុងផលិតកម្មថោន អ្នកទាំងពីរ គ្មានបទចម្រៀងច្រៀងឆ្លើយឆ្លងគ្នា នៅឡើយទេ ។ ចំណែកឯទំនាក់ទំនង អេននី ហ្សាម ពីមុន ក៏មិនធ្លាប់លេចឮព័ត៌មាន ស្នេហាជាមួយគ្នាដែរ។ តែសុខស្រាប់តែលេខមុខលេខមាត់ ត្រសងបែបនេះ ធ្វើឲ្យទស្សនិកជន ងឿងឆ្ងល់មិនតិចទេ ។

ទស្សនិកជនម្នាក់ ដែលបានឃើញនាងបណ្ដើរគ្នា ទៅមើលកុនបាននិយាយប្រាប់ LookingTODAY ថា ពីដំបូងគេមិនចាប់អារម្មណ៍ថា អេននី ហ្សាម បណ្ដើរលោកគូម៉ាទេ តែអ្នកទាំងពីរស្លៀកពាក់ ជាអ្នកសិល្បៈដូចនេះ អ្នកណាក៏ក្រឡេកមើលគ្រប់គ្នា ។ មើលទៅឃើញអ្នកទាំងពីរ កំពុងតែ ញញឹមញញែមដាក់គ្នា ទិញកូកាកូឡា និង ពោតលីង ត្រៀមចូលមើលកុន។ អ្វីដែលសំខាន់ អ្នកទាំងពីរហាក់មិនបានខ្វល់ខ្វាយ ពីភ្នែករាប់រយគូ កំពុងតែសំឡឹងមើលពួកគេឡើយ គឺប្រៀបដូចជា គ្មានរឿងអ្វីកើត។

មហាជនជាច្រើនចោទជាសំណួរថា តើនេះជាដំណាក់កាលស្វែងយល់ចិត្តគ្នា ដំបូងឬយ៉ាងណា ព្រោះមើលទៅផ្អែមល្ហែមគួរច្រណែន?

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល