បាត់ដំបង ៖ កម្លាំងនគរបាល ក្រុងបាត់ដំបង បានស្រាវជ្រាវ ឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ កាលពីវេលា ម៉ោង ១៤និង៤៥នាទីរសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ ពីបទ ឃាតកម្មគិតទុកជាមុន បន្ទាប់ជនសង្ស័យបាន ប្រព្រឹត្តដោយច្របាច់ក ជនរងគ្រោះសម្លាប់ចោល កាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៥ រួចយកម៉ូតូជិះគេចខ្លួនបាត់ ។

លោកវរសេនីយ៍ទោ យឹម ចិត្រ អធិការនគរបាល ក្រុងបាត់ដំបងបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន បានមាន ឈ្មោះ អ៊ាង ច័ន្ទមុន្នី ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិភ្នំរៃ ឃុំតតោក ស្រុកសំឡូត បច្ចុប្បន្នមកស្នាក់ នៅបណ្តោះអាសន្ន នៅក្នុងវត្តប៉ាឆា ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ។ ចំណែកស្រ្តីរងគ្រោះ មាន ឈ្មោះ សឿន ចន្ធូ ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្រុមទី៩ ភូមិកំពង់ឆ្នាំង ឃុំ-ស្រុកបវេល (ទាំង២នាក់នេះ ជាគូរ សង្សានឹងគ្នា និងធ្លាប់ស្រឡាញ់គ្នា២ឆ្នាំមកហើយ)។

លោកវរសេនីយ៍ទោ យឹម ចិត្រ បានបញ្ជាក់ថា មុនពេលឃាត់ខ្លួន ជនសង្ស័យបានរៀបចំគម្រោងទុកជាមុន ដោយ បានទិញគ្រឿងកំប៉ុងម៉ាកស្ទីង និងទឹកគូលែន២កំប៉ុង និងថ្នាំងងុយដេក៥គ្រាប់ រួចជាស្រេច រួចទូរស័ព្ទណាត់ជនរង គ្រោះឲ្យជិះម៉ូតូពីផ្ទះមកដើរលេងជាមួយគ្នា នៅបាត់ដំបងជាច្រើនកន្លែង លុះដល់ម៉ោង ១៩និង៤៥នាទីល្ងាច ថ្ងៃទី ២៦ ខែមករា ពួកគេមកដល់ចំណុចកើតហេតុ នៅមាត់ស្រះទឹក ស្ថិតក្នុងក្រុមទី៦ ភូមិ-សង្កាត់វត្តគរ ក្រុងបាត់ដំបង ជនសង្ស័យបានយកថ្នាំងងុយដេក ដែលបានកិនរួច លាយជាមួយគ្រឿងកំប៉ុង ឲ្យជនរងគ្រោះផឹកអស់កន្លះកំប៉ុង ក្រោយមកក៏បានច្របាច់ក.ជនរងគ្រោះ បណ្តាលឲ្យសន្លប់បាត់ស្មារតី ដោយជនសង្ស័យស្មានថា ជនរងគ្រោះស្លាប់ បាត់ ហើយក៏យកម៉ូតូ និងសម្ភារៈរបស់នាងមានខ្សែក ប្លាទីន១ខ្សែ តម្លៃ៥.០០០បាត ទូរស័ព្ទ២គ្រឿង កាបូបស្ពាយ ១ មានលុយខ្មែរ៤ម៉ឺនរៀល រួចជិះម៉ូតូទៅដេកផ្ទះសំណាក់យីហោ «ឯកភ្នំ» ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយ ប៉ោង ក្រុងបាត់ដំបងចំនួន១យប់។ លុះស្អែកឡើង សមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបាន នៅមុខផ្ទះសំណាក់ នាំយក មកអធិការក្រុងដើម្បីសាកសួរ ។ ចំណែកជនរងគ្រោះ ត្រូវបានគេប្រទះឃើញ នៅកន្លែងកើតហេតុ រួចប្តឹងសមត្ថកិច្ច ជួយដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យឯកជន វិសាលសុខ (នៅរស់ មិនទាន់ស្លាប់ទេ)។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរៀបគម្រោងសម្លាប់គូរសង្សារខ្លួន ដើម្បីប្លន់យកទ្រព្យសម្បត្តិពិត ប្រាកដមែន ។

លោកវរសេនីយ៍ទោ យឹម ចិត្រ បានបញ្ជាក់ថា បន្ទាប់ពីបានចម្លើយសារភាព ពីជនសង្ស័យ និងយោងតាមពាក្យ បណ្តឹងរបស់ជនរងគ្រោះរួចមក លោកបានបញ្ជាឲ្យមន្រ្តីជំនាញ កសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅស្នងការ នគរបាលខេត្ត នៅព្រឹកថ្ងៃទី២៨ ខែមករានេះ ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល