CamNews

រថយន្តប៊ើស សាកកម្លាំងជាមួយរថយន្តមួយគ្រឿងទៀត លាន់ដូចរន្ទះ សម្លាប់មនុស្ស ២៦ នាក់

ព័ត៌មានអន្តរជាតិ ៖ យ៉ាងហោចណាស់ មនុស្ស២៦នាក់ បានស្លាប់បាត់បង់ជីវិត ខណៈពេល
ដែលជាច្រើននាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និងស្រាល ក្រោយពីរថយន្តប៊ើសមួយ
ជួបនឹងឧបទ្ទេវហេតុបុកគ្នា នៅឯប្រទេសអាហ្រ្វិកខាងត្បូង ពោលគឺ ចម្ងាយ ៦០ ម៉ាយ ភាគ
ខាងកើតក្រុង Pretoria ។

បន្ថែមពីលើនេះ បើតាមការអោយដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលប្រទេសនេះបានគូសបញ្ជាក់
អោយដឹងថា   មូលហេតុដែលបានបណ្តាលអោយមានគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏ព្រោះតែ
បណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍​​​  រថយន្តប៊ើសសាកកម្លាំងជាមួយរថយន្តដឹកទំនិញមួយ
ផ្សេងទៀត។ យ៉ាងណាមិញ ជនរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ ក្នុងតំបន់ក្បែរនោះ
ដើម្បីធ្វើការសង្គ្រោះបន្ទាន់។

គួរបញ្ជាក់ផងដែរថា លោក Joseph Mabuza   ជាអ្នកនាំពាក្យអោយនាយកដ្ឋានសុវត្ថិភាព
សាធារណៈខេត្ត    អះអាងអោយដឹងថា  ក្រោយពីកើតមានឡើងនូវគ្រោះថ្នាក់ចរាចរណ៍ដ៏
រន្ធត់មួយនេះ មនុស្ស ២៦ នាក់បានស្លាប់បាត់បង់ជីវិត ខណៈ ១១ នាក់ទទួលរងរបួសធ្ងន់
និង ១២ នាក់ផ្សេងទៀតរងរបួសស្រាល ។    គាត់បានបន្ថែមថា  មូលហេតុដែលនាំអោយ
មានគ្រោះថ្នាក់ចរាចរណ៍  ដ៏គួរអោយរន្ធត់មួយនេះ  ក៏ព្រោះតែបុរសជាអ្នកបើកឡានដឹកទំ
និញ    បានព្យាយាមបើកគេចពីរថយន្តមួយគ្រឿងដែលចតនៅស្ងៀម  រួចក៏ស្ទុះទៅបុករថ
យន្តក្រុងដែលធ្វើដំណើរមកពីមុខពេញមួយទំហឹងតែម្តង ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ