អន្តរជាតិ ៖ បើតាមការដកស្រង់ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំព័រសារព័ត៌មាន
បរទេស Chinadaily កាលពីកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា សិស្សច្រើនជាង ៥០ នាក់
ហេតុតែចង់មានចំនេះនឹងគ្នា ទាមទារអោយមានការតស៊ូ និងអត់ធ្មត់ខ្ពស់ ពោលគឺ ពួកគេបាន
ធ្វើដំណើរដល់ទៅជាង ៨ គីឡូម៉ែត្រ ដោយឆ្លងកាត់ភ្នំដល់ទៅ ៣ បន្ទាប់ពីងើបតាំងពីព្រលឹម
ទាបភ្លឺម៉ោង ៥ មុននឹងទៅដល់សាលារៀន។

គួរបញ្ជាក់ផងដែរថា មេរៀនជីវិតមួយនេះ បានកើតឡើងទៅលើក្មេងៗ ដែលជាពលរដ្ឋក្រីក្រ
រស់នៅភូមិ Xinmin ខេត្ត Guizhou ប្រទេសចិន ហើយបើនិយាយពីឪពុកម្តាយរបស់ពួកគេវិញ
ដោយសារតែជីវភាពគ្រួសារលំបាក ក៏បានញ៉ាំងអោយពួកគាត់ចាកឆ្ងាយពីស្រុកកំណើតទៅ
ធ្វើជាកម្មករនៅឯទីក្រុង ដោយទុកអោយក្មេងៗរស់នៅជាមួយជីដូន។

បើទោះជាតាមផ្លូវធ្វើដំណើរ មានពេលខ្លះ មានផ្នូរខ្មោច ក៏ដូចជា មានមីននៅតាមតំបន់ខ្លះ
ក្កី ក៏ពួកគេនៅតែបន្តទៅមុខ ដើម្បីទៅដល់គោលដៅរបស់ខ្លួនជានិច្ច ពោលគឺរយៈពេលពីរម៉ោ
ងក្រោយពួកគេនឹងទៅដល់សាលារៀនរបស់ខ្លួន ដោយចាប់ផ្តើមថ្ងៃថ្មី ប្រកបទៅដោយក្តីសង្ឃឹ
មខ្ពស់នៅទីនោះ៕

ដោយ ៖ មង្គល
ប្រភព ៖ Chinadaily