CamNews

ពេជ្រ សោភា ឆេះដុំដោយពាក្យ មួលបង្កាច់ របស់ក្រុមគ្រួសារ អ្នករួមផលិតកម្ម

សង្រ្គាមតារាពេលនេះដូចជាកំពុងតែក្ដៅគគុកក្រោយពេលចប់រឿងមួយចួលរឿងមួយទៀត។
កាលពីពេលថ្មីៗកន្លងមកនេះលោកអ្នកបានដឹងហើយអំពីបញ្ហាលោក គង់ ចំរុង និងអ្នកនាង
Adda ដែលពេលនេះវាបានស្ងប់ទៅវិញហើយ ប៉ុន្តែវាបានកើតឡើងនូវរឿងរ៉ាវមួយទៀតរវាង
ពេជ្រ សោភា និងសមាជិក Legacy ឈ្មោះ រដ្ឋា ហៅ K វិញម្ដង។

តារាមច្រៀង ពេជ្រ សោភា បាន​សម្តែង​​អារម្មណ៍​ខឹង​សម្បារ​ ប្រតិ​កម្ម​ទៅ​នឹង​​លោកសំអាង ដែល​
ជាឪពុក​តារា​ចម្រៀង​ប្រុស​វ័យ​ក្មេង​ក្នុង​ក្រុម Legacy គឺ រដ្ឋា ហៅ k ជុំវិញបញ្ហាដែលលោកបាន​
និយាយថា ពេជ្រ សោភា បាន​ធ្វើ​ការ​គំរាម​កំហែង​គ្រួសារ​របស់​ខ្លួន​តាម​ទូរ​ស័ព្ទ​នោះ​។

ថ្មី​ៗ​នេះ​នៅ​លើ​ facebook របស់ ពេជ្រ សោភា ដែល​ឈ្មោះ​ថា SP Pich Sophea បាន​ទទួល​រង​ការ​
ជេរប្រមាថ​ដោយ​ប្រើ​ពាក្យអសុរោះដូចជា «សំផឹង» យ៉ាង​ចាស់​ដៃ​ពី​មនុស្ស​ស្រី​ម្នាក់​ឈ្មោះ​ Ciei
Kanacicei ដែលជាអ្នកប្រើប្រាស់ facebook និង​មនុស្ស​ប្រុស​ម្នាក់​ដែល​គេ​ស្គាល់​ថា បុរស​ម្នាក់​នោះ​
ឈ្មោះ រដ្ឋា ហៅ ​K ជា​អតីត​តារា​ចម្រៀង​ក្នុង​ក្រុម Utopia ដែល​បច្ចុ​ប្បន្នជា​តារា​សមា​ជិក​ក្រុម
Legacy របស់​ផលិត​កម្ម​រស្មី​ហង្ស​មាស​ដូច​គ្នា​។

ដោយ​ឡែក​នៅ​ពេល​ចោទ​សួរ​ពី​ការ​ប្រើ​ពាក្យ​អសុរោះ​របស់ k លើ​តារា​ចម្រៀង ពេជ្រ សោភា
លោកឪពុក​របស់ k បាន​និយាយ​ថា៖​«​ខ្ញុំ​ដឹង​ថា ប៉ះ​ពាល់ តែ​ខ្ញុំ​បាន​ដឹង​ថា គាត់​​[​ពេជ្រ សោភា​]បាន​
ទូរ​ស័ព្ទ​មក​គំរាម​គ្រួសារ​ខ្ញុំ​ នៅ​ពេល​នោះ​យាយ​ខ្ញុំ​លើក ហើយ​គាត់​ហ្នឹង​[ពេជ្រ សោភា​]ថា នឹង​ហៅ​
ប៉ូលិស​មក​ចាប់​ដល់​ផ្ទះ​អ៊ីចឹង ខ្ញុំ​ក៏​បាន​ស្រាវ​ជ្រាវ​ពឹង​ផ្អែក​លើ​សមត្ថ​កិច្ច​មួយ​ចំនួន​​រក​មូល​ហេតុ​
ពិត​។ ខ្ញុំ​ក៏​ខឹង​កូន​ខ្ញុំ​ដែរ សួរ​លម្អិត​ពី​បញ្ហា​អស់​ហ្នឹង តែ​ការ​រិះ​គន់​បែប​ណា​ទៀត ខ្ញុំ​អត់​ដឹង​ច្បាស់​
ទេ »។

ពាក់​ព័ន្ធ​សម្តី​ចេញ​ពី​មាត់​របស់​លោក សំអាង នេះ ពេជ្រ សោភា បាន​ឆេះ​ដុំ​រាប់​ម៊ឺន​អង្សារ​ ដោយ​
នាង​បានសុំ​ធ្វើ​ការ​បដិសេដ​ទាំង​ស្រុង ហើយ​នាង​បាន​ចាត់​ទុក​ថា នោះ​មិន​មែន​ជា​ទង្វើ​មនុស្ស​
ប្រុស​ឡើយ​ព្រោះ​​មិន​ចេះ​ទទួល​ការ​ពិត។ ជាមួយ​គ្នា​នោះ ពេជ្រ សោភា បន្ថែម​ថា ការ​និយាយ​
បែប​នេះ​ពិត​ជា​បង្ក​ការ​ប៉ះ​ពាល់​ដល់​កិត្តិ​យស​កេរ្តិ៍​ឈ្មោះ​របស់​នាង​យ៉ាង​ធ្ងន់​ធ្ងរ​ក្នុង​នាម​ជា​តារា​
ចម្រៀង​មាន​មុខ​មាត់​ម្នាក់​។នាង​បាន​ចោទ​សួរ​ថា ហេតុ​អ្វី​ឪពុក​របស់ ខេ K ប្រឌិត​រឿង​នេះ​? យើង
ចាំមើលទាំងអស់គ្នាថាតើរឿងនេះនឹងទៅជាយ៉ាងណា៕

ដោយ៖ ម៉ូកា
ប្រែសម្រួលពី៖ Postkhmer