ព័ត៌មានកំសាន្ត ៖ ស្ថិតនៅក្នុងវ័យទើបតែ ២២ ឆ្នាំ នាង Rolene Strauss បវរកញ្ញា មកពីប្រទេស អា ហ្វ្រិកខាងត្បូង បានទទួលជ័យលាភីឯក គ្រងម្កុដ បវរ កញ្ញា ពិភពលោក ឆ្នាំ ២០១៤ ឬ Miss World 2014 ដែលបានប្រព្រឹត្តិទៅ ដោយមានការប្រកួត វគ្គ ផ្តាច់ព្រ័ត្រ នៅយប់ថ្ងៃអាទិត្យ យប់មិញនេះ ក្នុង ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ។

បើតាមការប៉ាន់ប្រមាណអោយដឹងថា កម្មវិធីប្រកួតដ៏មហាអស្ចារ្យ មួយនេះ មានអ្នកចូលរួមទស្សនា ដោយផ្ទាល់ តាមរយៈកញ្ជក់ទូរទស្សន៍ មកពីជុំិវិញពិភពលោក ដល់ ទៅរាប់រយលាននាក់ ឯណោះ ។ ដោយឡែក បវរកញ្ញា ប្រទេស Hungary នាង Edina Kulcsar ទទួល ជ័យជំនះលេខ ២ ស្របពេល ដែល នាង Elizabeth Safrit បវរកញ្ញា មកពីទឹកដី សហរដ្ឋអាមេរិក ទទួលបា នជ័យជំនះលេខ ៣ ក្នុង កម្មវិធីប្រកួតបវរកញ្ញាពិភពលោក ឆ្នាំ ២០១៤ លើកទី ៦៤ មួយនេះ ដោយ មានបេក្ខនារីចូលរួមប្រ មាណ ១២៥ នាក់ មកពី ១២១ ប្រទេស ជុំវិញពិភពលោក ។

និស្សិតពេទ្យ មូយរូបនេះ ខណៈមានការប្រកាសផ្សាយនាវិនាទី ថាបានគ្រងជ័យលាភីឯក នាងពិតជា រំភើបជាខ្លាំង មុននឹងមានការបំពាក់ម្កុដដោយផ្ទាល់ ពី បេក្ខភាពបវរកញ្ញា ឯក ពិភពលោកឆ្នាំ ២០១៣ នាង Megan Young បវរកញ្ញា មកពីប្រទេស ហ្វីលីពីន ។ អាហ្រ្វិក ខាង ត្បូង នេះហើយ ជារបស់អ្នក ជាជោគជ័យរបស់អ្នក នាងខ្ញុំ គិតថា ខ្ញុំនឹងប្រឈមមុខ ចំពោះអ្វីដែលនឹងកើតឡើង ពីព្រោះថា វាគឺជា ទំនួលខុសត្រូវធំបំផុត ។

គួរបញ្ជាក់ថា កម្មវិធីប្រកួតលើកនេះ ក្រៅ អំពី ទទួលបាននូវប្រជាប្រិយភាព ល្បីល្បាញទូទាំងពិភពលោក តាមរយៈការប្រកួតដ៏អស្ចារ្យ ក្នុងនោះ Miss World 2014 ក៏រងនូវ ការរង្គោះរង្គើ ដ៏គួរអោយ សោកស្តាយ និងមិននឹកស្មានដល់ ទាក់ទិន នឹងករណីសម្លាប់ បវរកញ្ញាតំណាងប្រទេស Honduras មានវ័យ ១៩ ឆ្នាំ ឈ្មោះ Maria Jose Alvarado ដែ លត្រូវបានបាញ់សម្លាប់ កាលពីអំឡុងខែ កន្លងទៅ នេះជាមួយនឹងបងប្អូនស្រីរបស់នាង ។ សាកសព របស់ពួកគេ ត្រូវបានប្រទះឃើញ នៅកំឡុងថ្ងៃតែ មួយ នៃបេក្ខនារី បវរកញ្ញាតំណាងប្រទេស ធ្វើដំណើរទៅកាន់ទីក្រុង ឡុងដ៍ ដើម្បីធ្វើការប្រកួត ។

មន្រ្តីប៉ូលីស ប្រទេស Honduras បាន ចោទ ប្រកាន់ទៅលើ បុរសម្នាក់ជាមិត្តប្រុស បងប្អូនស្រីរបស់ នាងចំពោះករណីឃាតកម្មលើកនេះ ពីបទ បាញ់សម្លាប់ ពួកគេ ក្រោយពីបានឃើញ សង្សាររបស់ខ្លួន ជាមិត្តស្រីនោះ រាំជាមួយនឹងប្រុសផ្សេង ក្នុងកម្មវិធីជប់លៀង ៕

- អាន ៖ រកឃើញហើយ សាកសព បវរកញ្ញាឯកប្រចាំប្រទេស ក្រោយត្រូវ មិត្តប្រុសបងស្រី បាញ់សម្លាប់ និងយកទៅកប់ចោល(រូបភាព)

<object width="485" height="416" data="http://www.youtube.com/v/FGCvpCuaWRA&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/FGCvpCuaWRA&rel=1" /></object>

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន