រថយន្តម៉ាក Ford Fiesta ម៉ូដែលឆ្នាំ ២០១១-២០១៣ ត្រូវបានក្រុមហ៊ុនប្រមូលទិញមកវិញ
ដោយសារតែ បញ្ហាពោងការពារសុវត្ថិភាព ក្នុងរថយន្ត។ ការប្រមូលទិញត្រូវធ្វើឡើងនូវ
រថយន្តចំនួនច្រើនជាង ១៥៤ ០០០ គ្រឿង។

យោងតាមរបាយការណ៍របស់ រដ្ឋបាលជាតិគ្រប់គ្រងសុវត្ថិភាពផ្លូវថ្នល់បានឲ្យដឹងថា ពោង
សុវត្ថិភាពដែលនៅចំហាងអ្នកអង្គុយក្រោយមិនបំប៉ោងឡើយ នៅពេលមានគ្រោះថ្នាក់កើត
ឡើង ក្នុងករណីគ្មានអ្នកអង្គុយពីខាងមុខ។ នោះជាការរចនារបស់ក្រុមហ៊ុន ដែលពុំត្រឹមត្រូវ
តាមបទដ្ឋានជាតិ។

ក្រុមហ៊ុន Ford បាននិយាយថាខ្លួននឹងធ្វើការកែតំរូវករណីនេះឲ្យមានប្រសិទ្ធិភាពត្រឹមត្រូវ
ឡើងវិញ៕

ដោយ៖ រិនដូ

ប្រភព៖ autoweek