តារាមហាសិចស៊ី នាង Lady Gaga កំពុងមានវត្តមាននៅក្រុងឡុង ហើយនៅទីនោះនាង
បានបង្កភាពភ្ញាក់ផ្អើលម្ដងទៀតជាមួយនឹងអាវស្ដើងឃើញសាច់ស្ទើរតែទាំងស្រុង។
សំលៀកបំពាក់របស់ Lady Gaga តែងធ្វើឱ្យគេចាប់អារម្មណ៍និងតែងទទួលបានការរិះគន់ថា
សំលៀកបំពាក់របស់នាងមិនដែលឃើញស្អាតនោះទេ គ្រាន់តែបង្ហាញភាពសិចស៊ីតែប៉ុណ្ណោះ។
កាលពីម្សិលមិញ នៅពេលបង្ហាញខ្លួននៅឯក្រុងឡុង តារាចម្រៀងស្រីរូបនេះបានបន្ដការធ្វើឱ្យ
ភ្ញាក់ផ្អើលជាមួយនឹងរ៉ូបខ្លី ពណ៌ ស ដែលគេអាចមើលឃើញសុដន់ទាំងមូលរបស់នាង។
Lady Gaga បានពាក់អាវនេះជាមួយនឹងសក់ក្លែងក្លាយពណ៌ប្រាក់លាយខៀវ ដូច្នេះនៅលើផ្ទៃមុខ
របស់នាងក៏ផាតម្សៅពណ៌ខៀវដើម្បីឱ្យស៊ីគ្នាជាមួយពណ៌សក់។តារាចម្រៀងនេះក៏ពាក់អាវរោម
សត្វបញ្ឆិតម្ខាង រីឯស្បែកជើងរបស់នាងក៏មានកែងយ៉ាងខ្ពស់ មើលទៅពិតជាប្លែកភ្នែកមែន។
ចំពោះការបង្ហាញខ្លួនលើកនេះ Lady Gaga ទទួលបានការសរសើរជាច្រើន។វត្តមានរបស់នាង
នាពេលព្រឹកនោះបានធ្វើឱ្យអ្នកគាំទ្រនៅឯក្រុងឡុងមានការរំភើបចិត្ត។មូលហេតុដែលនាងមាន
វត្តមាននៅទីនេះគឺដើម្បីចូលរូមក្នុងកិច្ចពិភាក្សាគ្នាមួយ។
ក្រោយមក Lady Gaga នឹងត្រលប់ទៅកាន់ក្រុង New York និងចូលរួមក្នុងកម្មវិធី concert ជាមួយ
អ្នកចម្រៀង Tony Bennett នៅឯ Palladium ។តារាចម្រៀង២រូបនេះនឹងបកស្រាយឡើងវិញនូវ
ចម្រៀង The Lady Is A Tramp ដែលជាបទមួយកំពុងត្រូវបានអ្នកគាំទ្រពេញចិត្តយ៉ាងខ្លាំង៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zimbio