ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ប៊ីប៊ីស៊ី ដែលទើបតែបានចេញផ្សាយ មនុស្សច្រើន មានគ្នាដល់ទៅរាប់សែននាក់ បានផ្អើលនាំគ្នា ប្រមូលផ្តុំគ្នា នៅឯក្រុង ហុងកុង ដើម្បីជាការចូលរួម ប្រារព្ធកម្មវិធី នៃការរំលឹបខួប លើកទី ២៥ នៃការសម្លាប់រង្គាល នៅឯទីវាល ធៀនអានមិន កាលពី អំឡុងឆ្នាំ ១៩៨៩ ក្នុងក្រុងប៉េកាំង ប្រទេសចិន ។

បន្ថែមពីលើនេះ បើយោងតាមសម្តីអ្នកដឹកនាំ កម្មវិធី សរបញ្ជាក់បានអោយដឹងថា មានមនុស្សផ្អើល ចូលរួមដល់ទៅ ១៨០,០០០ នាក់ ស្របពេលដែល មានការកំណត់ឡើង ពីមន្រ្តីប៉ូលីស ថាអនុ ញ្ញាតអោយមានការប្រមូលផ្តុំត្រឹមតែ ១០០,០០០ នាក់តែប៉ុណ្ណោះ ។

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ចិនកាលពីថ្ងៃពុធបានដាក់ចេញនូវវិធានការសន្តិសុខថប់ដង្ហើមនៅ កណ្ដាលក្រុងប៉េកាំង នៅថ្ងៃខួបលើកទី២៥នៃការបង្ក្រាបលើទីលានធៀនអានម៉េន ជាព្រឹត្តិការណ៍បង្ហូរឈាមក្នុងប្រវត្តិសាស្រ្តដែលនៅតែជាការ ហាមប្រាម នៅក្នុងប្រទេសកុម្មុយនីស្ត មួយនេះ។

របាយការណ៍ អះអាងបន្ថែមអោយដឹងថា ការបង្ក្រាបថ្ងៃទី៤ មិថុនា ១៩៨៩ ថា ជា«ស្នាមរបួសប្រវត្តិសាស្ត្រ ដ៏ធំសម្បើម» ខណៈកម្មវិធីខួប លើកទី ២៥ ឆ្នាំនេះ ត្រូវបានគេធ្វើឡើងជាពិសេស ដើម្បីរំឭកដល់ការកម្ទេចដ៏ឃោរឃៅរបស់យោធាលើការតវ៉ាគាំទ្រប្រជាធិបតេយ្យ ក្នុងក្រុងប៉េកាំងនៅឆ្នាំ១៩៨៩ ។ គួររំឮកថា ជនស៊ីវិលគ្មានអាវុធរាប់រយនាក់ ដែលអ្នកខ្លះប៉ាន់ស្មានថា ជាង១០០០នាក់ត្រូវបានសម្លាប់អំឡុងពេលបង្ក្រាបនៅថ្ងៃទី៣-៤ មិថុនា ឆ្នាំ១៩៨៩ នៅពេលក្រុមទាហានបានប៉ះទង្គិចជាមួយការតវ៉ាសន្តិវិធីជាច្រើនខែរបស់ ក្រុមនិស្សិតដែលទាមទារកំណែទម្រង់នយោបាយឲ្យត្រូវនឹងការបើកចំហ សេដ្ឋកិច្ចនៅចិន ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី