ព័ត៌មានអន្តរជាតិ ៖ បុរសជនជាតិអូស្តា្រលី ២ នាក់ ដែល ជាមេដឹកនាំក្រុមរត់ពន្ធគ្រឿងញៀនខុសច្បាប់ Bali Nine រងនូវការចោទប្រកាន់ទោសប្រហារជីវិត នោះ បានធ្វើដំណើរចាកចេញឆ្ពោះទៅកាន់កោះប្រទេស ឥណ្ឌូនេស៊ីមួយកន្លែងហើយ ជាទីកន្លែងធ្វើការប្រហារជីវិត អ្នកទាំងពីរផ្ទាល់តែម្តង ។

ជនជាប់ចោទ២ រូបនេះ មានឈ្មោះថា Andrew Chan និង Myuran Sukumaran គឺជាជនជាប់ចោទប្រឈម ទោសស្លាប់ ក្នុងចំណោម ជនជាប់ចោទជនបរទេស ជាច្រើននាក់ផ្សេងទៀត ។ ដោយ ឡែក ងាកក្រឡេក ទៅមើលប្រទេស អូស្រ្តាលី ជាប្រទេសទឹកដីកំណើតជនជាប់ចោទ ទាំង ២ រូបនេះ វិញ លោក Tony Abbott នាយករដ្ឋមន្រ្តីអូស្រ្តាលី បានប្រឹងប្រែងបញ្ជុះបញ្ជួលជាខ្លាំង ប្រទេស ឥណ្ឌូនេស៊ី អោយបញ្ឈប់ប្រតិបត្តិការ មួយនេះ បើពុំដូច្នេះទេ ទំនាក់ទំនងការទូត និង នយោបាយ រវាងប្រជាជាតិ ទាំងពីរ នឹងរងនូវភាពរង្គោះរង្គើ ជាក់ជាមិនខាន ។

សេចក្តីរាយការណ៍ បញ្ជាក់ថា ជនជាប់ចោទទាំង ២ នាក់នេះ រងនូវការផ្តន្ទាទោស តាំងពីឆ្នាំ ២០០៥ក្រោយ ពីប៉ុនប៉ងរត់ពន្ធនូវគ្រឿងញៀនខុសច្បាប់ ប្រភេទ ហេរ៉ូអ៊ីន ពីកោះបាលី ទៅកាន់ ប្រទេស អូស្ត្រាលី ។ គួរ បញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ី មានច្បាប់តឹងរឹងខ្លាំងជាទីបំផុត សម្រាប់ការដាក់ទណ្ឌកម្ម ជនរត់ពន្ធគ្រឿង ញៀន ខណៈមានការផ្អាកបញ្ជប់ ការផ្តន្ទាទោស ប្រហារជីវិត ៤ ឆ្នាំ ដល់ឆ្នាំ ២០១៣ ។ ប្រធានាធិបតីលោក Joko Widodo ស្រាយបំភ្លឺអោយដឹងថា ការចរាចរណ៍គ្រឿងញៀន ខុសច្បាប់ គឺបំផ្លាញ ជីវភាព រស់នៅក្នុង ប្រទេស ឥណ្ឌូនេស៊ី ហើយលោកនឹងមិនបង្ហាញក្តីមេត្តាអ្វីនោះទេ ចំពោះជនណាមួយ ដែល ធ្វើការរត់ពន្ធ ខុសច្បាប់ ។

គួររំឮកថា ជនជាប់ចោទទាំង ២ នាក់ បានធ្វើដំណើរចាកចេញពីពន្ធនាគារ Kerobokan កោះបាលី កាលពី ព្រឹកថ្ងៃពុធ ម្សិលមិញនេះ និងគ្រោងហោះទៅកាន់ដីកោះ Nusakambangan ជាដីកោះ មានវត្តមានគុក ប្រ កបទៅដោយការយាមកាម តឹងរឹង ហើយក៏ជាទីកន្លែង ក្នុងការផ្តន្ទាទោស ប្រហារជីវិត ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី