យប់មិញនេះ Man City បានបើកទ្វារ ស្វាគមន៍ក្រុម Man City មកកាន់ទឹកដី Nou Camp របស់ខ្លួន ដើម្បីទូទាត់ បញ្ជីដែលនៅសល់ កាលពីជើងទី ១ អោយដាច់ស្រាច់ នៅជើងទី ២ នេះ ។ កាលពី ជើងទី ១ ក្រុម Barcelona ឈ្នះក្រុម Man City ២ ទល់ ០ ។

ចាប់ផ្តើមតង់ទី ១ យើងសង្កេតឃើញថា ខាងក្រុមភ្ញៀវ Man City ធ្វើការវាយ សម្រុកយ៉ាង ខ្លាំង ដោយប្រើវិធីក្តៅសាច់ជាមួយនិង Barcelona ដែលធ្វើអោយ Man City ទទួលបាន កាតលឿង រហូតដល់ទៅ ៣ ។ ចប់តង់ទី ១ ក្រុម ទាំង ២ បានត្រឹមស្មើរ ០ ទល់ ០ ។ ចូលមកដល់តង់ទី ២ នៅនាទីទី ៦៧ Messi ជាអ្នកបំបែក ពងមាន់មុន ស៊ុតចូលមួយគ្រាប់ មុនអោយBarcelona នាំមុខ ។ ភាពតានតឹង ក៏ចាប់ផ្តើម ហើយរហូតដល់ នាទីទី ៧៨ Pablo Zabaleta ធ្វើអោយមាន កំហុសត្រូវពិន័យ កាតលឿង លើកទី ២ ទៅជាកាតក្រហម បណ្តេញចេញ ពីការប្រកួត ទៀត ។ មកដល់នាទីទី ៨៩ ចុងតង់ Kompany របស់ Man City ក៏ស៊ុតចូល សងបាន ១ គ្រាប់វិញ ។ ដល់នាទីទី ៩០ Barcelona ក៏បន្ថែម មួយគ្រាប់ពីលើ ទៀតធ្វើអោយក្រុម Barcelona ឈ្នះ ២ ទល់ ១ លើក្រុម Man City ដែលសរុបគ្រាប់បាល់ ពីជើងទី ១ និងជើងទី ២គឺ ៤ ទល់ ១ ៕

<object width="500" height="400" data="http://www.youtube.com/v/bCHVgCyav14&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/bCHVgCyav14&rel=1" /></object>

ប្រែសម្រួល ៖ លីលី
ប្រភព ៖ livescore