ព័ត៌មានអន្តរជាតិ ៖ យុវតី ២ នាក់ ជនជាតិឥណ្ឌា ដែលបានប្រទះឃើញថាបានចង់ព្យួរនៅលើដើមឈើ កាលពីខែឧសភា កន្លងទៅនេះ បានធ្វើអត្តឃាត ហើយពុំមានជាករណី ចាប់រំលោភ រួចសម្លាប់នោះទេ នេះបើយោងតាម សម្តីមន្រ្តី ជំនាញស៊ើបអង្កេត ។

លើសពីនេះ ប្រភពសារព័ត៌មានប៊ីប៊ីស៊ី ចុះផ្សាយអោយដឹងថា សេចក្តី ប្រកាសជាក់ស្តែងមួយនេះ ត្រូវ បានប្រកាសផ្សាយជាសាធារណៈ និងជាផ្លូវការ បន្ទាប់ពីមានការសិក្សា ស្រាវជា្រវ និង តាមដានស៊ើប អង្កេតជាច្រើនខែ ពីសំណាក់ ក្រុមមន្រ្តីជំនាញស៊ើបអង្កេត ក្រោយមានការផ្ទុះការតវ៉ា ទូទាំងប្រទេស ។

គួររំឮកថា បុរស ៣ នាក់ជាជនសង្ស័យជាប់ពាក់ព័ន្ធនឹងករណីស្លាប់យុវតី ២នាក់ខាងលើដែលត្រូវបាន ចាប់ឃាត់ខ្លួនកាលពីពេលកន្លងទៅ នៅភាគខាងជើងរដ្ឋ Uttar Pradesh តែក្រោយមកត្រូវបានដោះ លែងអោយមានសេរីភាពឡើងវិញ អំឡុងខែកញ្ញា ។ ពុំទាន់ជាក់ច្បាស់ នៅឡើយទេ ថាតើមូលហេតុអ្វី បានជាយុវតី ២នាក់ខាងលើ សម្រេចចិត្តធ្វើអត្តឃាត ។ អ្នកឆ្លើយឆ្លងព័ត៌មានគូសបញ្ជាក់អោយដឹងថា មានសំនួរជាច្រើន ដែលមន្រ្តីជាប់ពាក់ព័ន្ធ ពុំទាន់អាចស្រាយបំភ្លឺទៅបាន ។

ក្រុមសកម្មជន ឃ្លាំមើលសិទ្ធនារី អះអាងអោយដឹងថា ពួកគេពិតជា មិន សាទរនូវការរកឃើញ នូវលទ្ធ ផលចុងក្រោយ ចំពោះករណីមួយនេះ នឹងជម្រុញអោយអង្គភាពស៊ើប អង្កេត CBI បន្តការស៊ើបអង្កេត បន្ថែមទៀត ។

គួររំឮកថា ជនរងជាបងប្អូនជីដូនមួយនឹងគ្នា មានវ័យទើបតែ ១៤ និង ១៥ ឆ្នាំ ត្រូវបានគេប្រទះឃើញ ថាបានចងព្យួរនៅលើដើមស្វាយមួយដើម ក្នុងស្រុក Badaun ថ្ងៃទី ២៨ ឧសភា ២០១៤ កន្លងទៅនេះ។ ការពិត កើតចេញពីរបកគំហើញមួយនេះ មានការពន្យល់តិចតួចនៅឡើយ ដែលញ៉ាំងអោយមានការ ងឿយឆ្ងល់ និងចោទជាសំណួរ ចំពោះការរកឃើញពីសំណាក់អង្គភាព ស៊ើបអង្កេត CBI ។

លោក Sohan Lal ជាឪពុកជនរងគ្រោះ ផ្តល់ជាកិច្ចសម្ភាសន៍ដល់ទំព័រប៊ីប៊ីស៊ីអោយដឹងថា CBIបានព្យា យាមបំភ័នករណីលើកនេះ ដោយបានព្យាយាមជួយជនជាប់ចោទចាប់ តាំងពី ដំបូងមកម្ល៉េះ ។ ជាការ ពិតខ្ញុំបាទពិតជាមិនសប្បាយចិត្តនោះទេ សម្រាប់ការសម្រេចចិត្តយ៉ាងដូច្នេះ ។ក្រុមស៊ើបអង្កេតពុំបាន បង្ហាញភាពច្បាស់ការណ៍ និងរហ័សរហួន អំឡុងពេលស៊ើបអង្កេតនោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី