CamNews

ឈ្លោះគ្នាជាមួយសង្សា ដកកំាំភ្លើងបាញ់គំរាមប្រហា ចំក្មេងស្រីអាយុ៦ឆ្នាំស្លាប់យ៉ាងអណោចអធម

(ភ្នំពេញ)៖ បុរសម្នាក់ និងក្រុមគ្រួសារទាំងមូលកំពុងមានទុក្ខ យ៉ាងក្រៀមក្រំជាទីបំផុត និងមានវិប្បដិសេរីអស់មួយជីវិត ដោយសារតែកូនស្រី ជាទីស្រឡាញ់របស់ខ្លួនអាយុ៦ឆ្នាំ ត្រូវបានមិត្តភ័ក្រ្តដកកាំភ្លើងបាញ់ផ្លាតចំស្លាប់ នៅពេលដែលកំពុងផឹកស៊ីនៅក្នុងផ្ទះ ខណៈជនបង្កមានផ្ទុះជម្លោះជាមួយសង្សា របស់​ខ្លួន។ ហេតុការណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ បាន កើតឡើង កាលពីវេលាម៉ោងប្រមាណ ៤៖៣០​នាទី រសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានថ្លែងថា មុនពេលកើតហេតុម្តាយក្មេងស្រី​បាត់បង់ជីវិត បានហៅមិត្តភ័ក្រ្តរបស់ខ្លួន ដែលជាជនបង្ក មកផឹកស៊ីនៅផ្ទះក្នុងន័យរាប់អានគ្នា។ ពេល​នោះជនបង្កក៏បានមកជាមួយសង្សារបស់ខ្លួនផងដែរ ។

លោក យឹម សារ៉ាន់ អធិការបានបន្តទៀតថា លុះពេលកំពុងផឹកស៊ីបានប្រហែល១ម៉ោង ស្រាប់តែ ជន​​បង្កមានជម្លោះជាមួយសង្សា ក៏ដកកាំភ្លើងខ្លី បាញ់គំរាមមួយគ្រាប់ តែសំណាងអាក្រក់ គ្រាប់កាំភ្លើង​​​​នោះ​ក៏ផ្លាតត្រូវ ក្មេងស្រីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។ ក្រោយកើតហេតុ​ជនបង្កបានរត់គេចខ្លួន បាត់ស្រមោល ខណៈកម្លាំងនគរបាលរបស់លោកបាននិង កំពុងធ្វើការស្រាវ​ជ្រាវតាមចាប់។ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានឈ្មោះ ហ៊ឹម វណ្ណនី​ទៀង។

ក្រោយកើតហេតុបានរយៈពេល២ម៉ោង កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាប់ឃាត់ខ្លួនជនសង្ស័យ ហើយបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការរាជធានីភ្នំពេញ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល