ព័ត៌មានអន្តរជាតិ ៖ យន្តហោះមួយគ្រឿង ដែលផ្ទុកទៅដោយអ្នកដំណើរ រាប់រយនាក់នោះ បានបើករអិល ធ្លាក់ផ្លូវ នៅឯអាកាស យានដ្ឋាន អន្តរជាតិ LaGuardia ក្នុង ទី ក្រុង ញ៉ូវយ៉ក សហរដ្ឋអាមេរិក មូលហេតុ បណ្តាលមកពី ផ្លូវចុះចតរអិលខ្លាំង ក្រោយពីមានការ ធ្លាក់ ព្រិលអាក្រក់បំផុត នៅមួយផ្នែកធំ ក្នុងទឹកដី សហរដ្ឋអាមេរិក ។

ភ្លាមៗ ក្រុមមន្រ្តីសង្គ្រោះ បានចុះទៅអន្តរាគមន៍ និងបានជួយសង្គ្រោះ ដោយជម្លៀសក្រុមអ្នកដំណើរទាំង ១២៧ នាក់ រួមទាំងសហសេវិក ៥ នាក់ផ្សេងទៀត ចេញពី កន្លែង កើតហេតុ នៅវេលាម៉ោង ១១ រសៀល ម៉ោងក្នុងស្រុក សហរដ្ឋអាមេរិក ក្នុងនោះ ពុំមានសេចក្តី រាយការណ៍ ថាមានអ្នកដំណើរណាមួយ រងរបួស ធ្ងន់នោះទេ ។

ភ្លៀងធ្លាក់គំហុក គួបផ្សំជាមួយនឹងព្រិលធ្លាក់ខ្លាំង ពីរដ្ឋ តិចសាស់ ដល់ New Englandបានកើតមានឡើង ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ ជាហេតុបណ្តាលអោយសាលារៀនស្ថាប័នអាជីវកម្មអាគាររដ្ឋាភិបាល មួយចំនួនផ្សេងទៀត រងនូវការបិទទ្វារជាបណ្តោះអាសន្ន ។

ជាមួយនឹងសន្លឹករូបថត ពីទំព័រ ប៊ីប៊ីស៊ី បង្ហាញជាក់ស្តែងអោយដឹងថា យន្ត ហោះ Delta MD-88 បានបើក រអិលធ្លាក់ផ្លូវ និងជ្រុលទៅបុក របងអាកាសយានដ្ឋាន ។ គួរបញ្ជាក់ថា យន្តហោះ ក្រុមហ៊ុនអាកាសចរណ៍ Delta ជើងហោះហើរ 1086 ប៉ុនប៉ងធ្វើការចុះចត នៅអាកាសយានដ្ឋាន ខាងលើ បន្ទាប់ពីធ្វើដំណើរហោះ ចេញពីគោលដៅ នាអាកាសយានដ្ឋាន ក្រុង Atlanta រដ្ឋ Georgia ។

សេចក្តីរាយការណ៍ បញ្ជាក់ថា អ្នកដំណើរ ២ នាក់ ត្រូវបានបញ្ជូន ទៅកាន់ មន្ទីរពេទ្យ ប៉ុន្តែ ពុំមានការរង របួសអ្វីធ្ងន់នោះទេ ។ នៅចំនុចមួយនោះ មានករណី លេច ធ្លាយប្រេង ថែមទៀតផង ប៉ុន្តែ ជាមួយនឹង ចំ ណាត់ការភ្លាមៗ ពីភ្នាក់ងារសង្គ្រោះ បាន បញ្ឈប់ការ លេច ធ្លាយប្រេង បានផងដែរ ។ គួររំឮកថា អំឡុង ពេលដែលមានគ្រោះថ្នាក់ យន្តហោះ បើករអិលធ្លាក់ផ្លូវលើកនេះ អាកាសយានដ្ឋាន អន្តរជាតិ LaGuardia តម្រូវអោយរាល់យន្តហោះទាំងឡាយណា មាន បំណងចុះចត នៅអាកាសយានដ្ឋានមួយនេះ ត្រូវតែធ្វើ ការចុះចត នៅឯអាកាសយានដ្ឋានឯទៀត ដែលមានទីតាំង នៅក្បែរនោះ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី