កេនយ៉ា៖ បើតាមការអោយដឹង ពីលោក Scott និងភរិយាគាត់ដែលរស់នៅតំបន់ Nairobi
ប្រទេសកេនយ៉ា បានអោយដឹងថា កាលពីម្សិលមិញ មានព្រឹត្ដិការណ៍មួយ គួរអោយចម្លែក
និងរន្ធត់បំផុត។ សត្វឈ្លួសមួយក្បាល ត្រួវបានគេចផុតពីការស្លាប់ នៅពេលដែលវាឆ្លងទន្លេ
ខណៈដែលក្រពើជាច្រើនក្បាល តាមពិឃាតមិនបានសម្រេច។

លោក Scott បាននិយាយថា កាលពីវេលាម៉ោងប្រមាណជា ៩:៣០ នាទីព្រឹក នៅឯចាំ្រង
ទន្លេ Mara មានសត្វឈ្លូសជាច្រើនក្បាលបានចុះផឹកទឹក ស្រាប់រំពេចនោះ មានកូនឈ្លូស
មួយបានចុះប្រុងនឹងឆ្លងទៅត្រើយម្ខាងទៀត។ នៅពេលដែលកូនឈ្លូសនោះ ចុះបានពាក់
កណា្ដលទឹកទន្លេ ស្រាប់តែមានក្រពើជាច្រើនក្បាល បានដេញប្រហារកូនឈ្លូសនោះ ប៉ុន្ដែ
ជាសំណាងល្អ កូនឈ្លូសនោះ បានលោតជាន់លើខ្នងក្រពើជាតង់ៗ រហូតដល់ត្រើយ ហើយ
ទទួលបានសុត្ថិភាព។

លោក Scott បានបន្ដថា ដោយឃើញព្រឹត្ដិការណ៍ចម្លែក និងស្ដែងៗបែបនេះ ទើបគាត់បាន
ប្រឹងផ្តិតរូបថតនេះយ៉ាងយកចិត្ដទុកដាក់បំផុត។ ភរិយាលោក Scott បាននិយាយថា រយៈ
ពេល ៣៥ឆ្នាំហើយ ដែលគាត់មិនធ្លាប់ឃើញព្រឹត្ដិការណ៍បែបនេះទេ។ ជាការពិតណាស់ពេល
ខ្លះសូម្បីតែសត្វ ក៏ព្រះជួយដែរ។ ភរិយាលោក Scott បានបញ្ចាក់៕