ភ្នំពេញ៖ ក្រុមអង្គរក្សរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ចំនួន៣នាក់ ក្នុងចំណោម៦នាក់ កំពុងមានស្ថានភាពយ៉ាងធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសម្រាក់ព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេលពេទ្យរុស្ស៊ី នៅព្រឹកថ្ងៃទី១៦ ខេមិថុនា ឆ្នាំ២០១៥ក្រោយជួប គ្រោះថ្នាក់ចរាចរណ៍ នៅខេត្តព្រះសីហនុ។

លោក ញ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិបានមានប្រសាសន៍ប្រាប់មជ្ឈ មណ្ឌលដើមអម្ពិលថា បន្ទាប់ពីមានគ្រោះថ្នាក់កើតឡើង អង្គរក្សទាំង៦នាក់របស់លោក សម រង្ស៊ីបានរងរបួសធ្ងន់-ស្រាលហើយត្រូវបញ្ជូនទៅព្យាបាលនៅគ្លីនិក CT ក្រុងព្រះសីហនុ ប៉ុន្តែដោយសារ ស្ថានភាពជំងឺអង្គរក្ស៣នាក់មានសភាពខ្លាំងក៏បញ្ជូនមកភ្នំពេញ ចំណែក៣នាក់ផ្សេងទៀតកំពុងព្យាបាលនៅគ្លីនិក CTដដែល ។

លោកបន្តថា ហេតុការណ៍ដែលកើតឡើងនេះ ដោយសារតែក្រុមអង្គរក្សបើកគេច ចេញពីរថយន្តមួយទៀត ទើ់បធ្វើរកចង្កូចធ្លាក់ ចូលប្រឡាយតែម្តងទៅ។

សូមបញ្ជាក់ថា នៅម៉ោង៤និង២០នាទី រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៥ ក្បួនរថយន្តរបស់ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្តកងអង្គរក្សអម រថយន្តរបស់លោក បានប្រឡាប់ចូលប្រឡាយផ្លូវ នៅលើផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ ១៥៣-១៥៤ ស្ថិតនៅ ភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ បណ្តាលឱ្យមនុស្ស៧នាក់ រងរបួសធ្ងន់ស្រាល៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល