CamNews

Ziyi កំពូលតារាសម្តែងស្រី ស៊ីថ្លៃ ឡើងគ្រែមួយយប់ ១ លានដុល្លារ?

ព័ត៌មានអន្តរជាតិ ៖ នាង Zhang Ziyi កំពូលតារាសម្តែងស្រីជនជាតិចិន បានច្រឡោតខឹងជា
ខ្លាំង ស្របពេលដែលនាងបានបដិសេធទាំងស្រុង ជាមួយនឹងការលើកឡើងរបស់កាសែតក្នុង
ស្រុក ដោយបានបញ្ជាក់ថា  នាងលក់ខ្លួនក្នុងតម្លៃដល់ទៅ ១ លានដុល្លារឯណោះក្នុងមួយយប់

គួរបញ្ជាក់ផងដែរថា  កាសែតហុងកុង " Apple Daily " បានបញ្ជាក់ថា នាង Zhang Ziyi  ហ៊ាន
ទទួលយកសាច់ប្រាក់  ១ លានដុល្លារជាថ្នូរនឹងការលក់ខ្លួនអោយអតីតរដ្ឋមន្រី្តក្រសួងពាណិជ្ជ
កម្មចិនលោក​ Bo Xilai និងអ្នកដទៃមួយចំនួនផ្សេងទៀត។

លើសពីនេះទៅទៀត កាសែតដដែល ដែលលក់ដាច់បំផុត លំដាប់ទី២ នៅក្នុងទីក្រុងហុងកុង
មួយនេះ  ក៏បានបញ្ជាក់បន្ថែមថា តារាសម្តែងស្រី នាង Zhang Ziyi  បានរកប្រាក់ចំណូលបាន
ដល់ទៅ ១១០ លានដុល្លារ ក្នុងអំឡុងពេលជាង៤ ឆ្នាំចុងក្រោយនេះ ដោយធ្វើជាស្រីពេស្យា។

រយៈពេលមួយសប្តាហ៍ក្រោយមក  នាង Ziyi  បានអវត្តមាននៅក្នុងកម្មវិធីតាំងបង្ហាញការចាក់
បញ្ចាំងលើកដំបូងនូវខ្សែភាពយន្តរបស់នាង ដែលមានចំណងជើងថា " Dangerous Liaisons "
នៅឯ Cannes  ស្របពេលដែលភ្នាក់ងារសារព័ត៌មានបញ្ជាក់ថា អ វត្តមានរបស់នាងលើកនេះ
ក៏ដោយសារតែនាងខឹងជាខ្លាំងជាមួយនឹងការលើកឡើងរបស់សារព័ត៌មានក្នុងស្រុក។

បើយោងតាម   Apple Daily អោយដឹងថា  ម៉ូយសំខាន់របស់នាងនោះគឺលោក Bo Xilai ដែល
កន្លងមក  ពួកគេធ្លាប់បានឡើងគ្រែជាមួយគ្នា ១១ ដងរួចមកហើយក្នុងអំឡុងឆ្នាំ ២០០៧ ដល់
២០១១ ខណៈពេលដែលអ្នកជំនួញប្រុសម្នាក់ផ្សេងទៀត ដែលមានឈ្មោះថា Xu Ming ក៏ធ្លាប់
បានទាក់ទងនាងផងដែរ ។  តែទោះជាយ៉ាងណា នេះគ្រាន់តែជាការលើកឡើងរបស់កាសែត
ក្នុងស្រុកតែប៉ុណ្ណោះ  ស្របពេលដែលនាង​  Zhang Ziyi   មិនទាន់បានចេញមុខស្រាយបំភ្លឺនូវ
មន្ទិលសង្ស័យមួយនេះនៅឡើយទេ៕

ដោយ ៖ ពិសី
ប្រភព ៖ breakingworldnews