CamNews

ក្រឡាប់ រថយន្តនីសាន់ បណ្តាលឲ្យមនុស្ស របួសធ្ងន់ស្រាល ជិត ១០ នាក់ នៅស្រុកក្រគរ

ពោធិ៍សាត់ៈ រថយន្តម៉ាកនីសាន់ ផ្ទុកមនុស្សជាច្រើន  ពេញរថយន្ត បានជួបឧប្បតិ្តហេតុគ្រោះ
ថ្នាក់ចរាចរណ៍   បណ្តាលឲ្យមនុស្សជិត១០នាក់ រងរបួសធ្ងន់ស្រាល ហើយត្រូវសមត្ថកិច្ច ដឹក
ទៅសង្រ្គោះជាបន្ទាន់នៅមន្ទីរពេទ្យ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថានៅវេលាម៉ោងប្រមាណជាង១១ ថ្ងៃទី២០
ខែសីហា ឆ្នាំ២០១៣ មានរថយន្តម៉ាកនីសាន់មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2G.0291 បាន
បែកកង់ខាងក្រោយ   ទាំងពីរគ្រាប់នៅចំណុចសានស ឃុំអន្សាចំបក់ ស្រុកក្រគរ ហើយបាន
រេចង្កូតត្រឡប់ជាច្រើន   ហើយក៏បាន   សង្កត់ទៅលើមនុស្ស    ដែលជិះនៅលើរថយន្តនោះ
បណ្តាលឲ្យរងរបួសធ្ងន់៧នាក់ និងពីរទៀតរងរបួសស្រាល  នៅនឹងកន្លែង   ហើយក៏ត្រូវបាន
សមត្ថកិច្ច ដឹកតាមរថយន្តយកសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ ។

ប្រភពដដែល ក៏បានឲ្យដឹងទៀតថា រថយន្តដែលបានជួប ឧប្បត្តិហេតុខាងលើនេះគឺបានផ្ទុក
ឥវ៉ាន់ធ្វើ ដំណើរ ពីពោធិ៍សាត់  ឆ្ពោះទៅកាន់    រាជធានីភ្នំពេញ    ហើយបានធ្វើដំណើរ តាម
បណ្តោយផ្លូវជាតិលេខ៥   ក្នុង ទិសដៅពីលិចទៅកើត ។ បន្ទាប់ពី សមត្ថកិច្ចវាស់វែង ហើយ
រថយន្តត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកដើម្បីដោះស្រាយតាមនីតិវិធីច្បាប់ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល