ព័ត៌មានអន្តរជាតិ ៖ បើតាមការអោយដឹងពីទំព័រសារព័ត៌មានបរទេស អាស៊ីវ័ន នាប៉ុន្មានម៉ោង
មុននេះ បានអោយដឹងថា មនុស្ស ៤០ នាក់បានរងរបួស ក្នុងនោះក៏មានអ្នករងរបួសធ្ងន់ផងដែរ
បន្ទាប់ពីមានឧបទ្ទេវហេតុគ្រោះថ្នាក់រថភ្លើងក្រោមដី នៅឯភាគខាងត្បូង នៃក្រុងមាត់សមុទ្រBu-
san ប្រទេសកូរ៉េខាងត្បូង។

គួរបញ្ជាក់ផងដែរថា ចំនួនជនរងគ្រោះអាចនឹងមានការកើនឡើង ស្របពេលដែលអ្នករបួសមួយ
ចំនួនមានធ្ងន់ និងស្រាល រីឯអ្នកមួយចំនួនផ្សេងទៀតរងនូវការបាក់ឆ្អឹងផងដែរ នេះបើយោងតាម
របាយការណ៍។ លើសពីនេះទៅទៀត របាយការណ៍ដដែលបានបញ្ជាក់បន្ថែមផងដែរថាមូលហេ
តុដែលបានធ្វើអោយមានគ្រោះថ្នាក់នេះ ក៏ដោយសារតែរថភ្លើងមួយគ្រឿងនោះ បើកក្នុងល្បឿន
លឿន និងរត់ខុសពីគន្លងផ្លូវដែកតែម្តង៕

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ អាស៊ីវ័ន